ភ្នំពេញ៖«ស្រីស្រស់ គូនិងប្រុសសង្ហារ» ថៅកែស្រីសាច់សខ្ចីលោកស្រីសៀន សូលីនដា ហៅម៉ាដាម ដា និងបុរសរូបសង្ហារតារាសម្ដែងលោកប៊ឺរី បានដឹកដៃគ្នាចុះពីលើរថយន្ដទំនើRoll Royce អមដំណើរដោយFan ឈរព័ទ្ធជារបងជុំវិញកាលពីល្ងាចថ្ងៃទី១៥ កញ្ញា ធ្វើឲ្យអ្នកមកទស្សនាផ្ទាល់ឡើងណែនក្នុងបរិវេណK Mall វេងស្រេង ។ប្រភពបានឲ្យដឹងថាការដែលម៉ាដាម ដា និងលោកប៊ឺរី ពញាក់អារម្មណ៍ដល់Fan បានជួបជុំនិងថតរូបដោយផ្ទាល់នោះឈ្មោះ«មហាព្រឹត្តិការណ៍ ម៉ាដាម ដា មេហ្គាសែល » (Madam Da Mega Sale ) ដែលមានតារាភាពយន្ដថៃល្បីឈ្មោះលោកPHUSANU YOON មកច្រៀងសម្ដែងជាលើកទី២ នៅK Mall រួមទាំងមានតារាចម្រៀងល្បីៗជាច្រើនដួងដូចជាកញ្ញាប៉ាច គីមមួយ ,លោកសយ រតនៈ,នេនទុំ និងជ្រូកព្រៃ ជាដើម ដែលមានការចែករង្វាន់សរុបរហូតដល់ទៅ២៥០០០ដុល្លារ ឯណ្ណោះ។

លោកស្រីសៀន សូលីនដា ហៅម៉ាដាម ដា បានឲ្យដឹងថាក្នុង១ឆ្នាំលោកស្រីត្រូវរៀបចំមហាព្រឹត្តិការណ៍មួយប្រចាំក្រុមហ៊ុន ដែលមានអ្វីថ្មី និងប្លែកជាមួយProject ថ្មី ។សម្រាប់លោក PHUSANU YOON វិញគាត់ជាBA របស់ក្រុមហ៊ុនលោកស្រីជាច្រើនឆ្នាំមកហើយ និងបានធ្វើការជាមួយគ្នាយ៉ាងល្អ ហើយនឹងបន្ដយូអង្វែងតទៅទៀត ។លោកស្រីថាផលិតផលក្រុមហ៊ុនម៉ាដាម ដា កាន់តែទទួលបានការគាំទ្រច្រើនទាំងក្នុងនិងក្រៅស្រុកនៅឆ្នាំ២០២៤ ។

ចំណែកលោកលោក PHUSANU YOON បានប្រាប់ថាលោកមកលើកទី២នេះ Fan នៅតែច្រើនណែន បញ្ជាក់ថាក្រុមហ៊ុនកាន់តែមានការរីកចម្រើនថែមទៀត។លោកសូមអរគុណFan នៅកម្ពុជាដែលមានចិត្តស្រលាញ់និងគាំទ្រលោកច្រើននាពេលកន្លងមក។

ទាក់ទងរឿងស្នេហាជាមួយលោកប៊ឺរី វិញម៉ាដាម ដា បំភ្លឺថាទាំងការងារនិងស្នេហារលូនដូចគ្នា តែធម្មតាទេគឺមានសុខនិងទុកដូចគ្នា ។ម៉ាដាម ដា ក៍បានបំភ្លឺរឿងគេថាលោកប៊ឺរី ចូលមកបំបែកស្នេហាចាស់របស់នាងដែរដោយនាងអះអាងថាអ្នករិះគន់មកពីគេមិនស្គាល់ពីនាងច្បាស់ តែនាងជាមនុស្សស្គាល់ខ្លួនឯងច្បាស់ ហើយនាងមានតែអាណិតអ្នកវិភាគមកលើជីវិតនាងព្រោះបើវិភាគខុសគឺបាបកម្មនឹងធ្លាក់មកលើខ្លួនវិញ ។

ដោយឡែកលោកប៊ឺរី វិញបានឆ្លើយតបចំពោះពាក្យគេថាលោកមកតោងម៉ាដាម ដា នោះថាលោកមិនខឹងចំ ពោះពួកគាត់ដែលគិតបែបនេះទេ ព្រោះលោកគិតថាជាការយល់ឃើញរបស់ពួកគាត់ តែអ្វីជាការពិតលោកនិងម៉ាដាម ដា បានដឹងគ្នាច្បាស់។ លោកប៊ឺរី ស្នើសុំឲ្យអ្នករិះគន់លោកបើកចិត្តឲ្យទូលាយដឹងពីការពិត កុំវិនិច្ឆ័យលឿនពេក ព្រោះគ្រប់យ៉ាងលោកមិនដែលហាមឃាត់អ្នកដែលមកស្អប់លោកនោះទេ ពួកគាត់ស្រលាញ់ និងមិនចូលចិត្តក៍លោកអរគុណ ។

ទាក់ទងរឿងការងារសិល្បៈរបស់លោកប៊ឺរី វិញម៉ាដាម ដា ថាលោកស្រីមិនហាមឃាត់លោកប៊ឺរី ក្នុងការលេងសិល្បៈទេ ការងារណាលោកទៅធ្វើបាន ការងារណាលោកមកជួយគ្រួសារបានគឺនៅលើលោក ។នាងថាប៊ឺរី មិនមែនមកតោងនាង ហើយនាងក៍មិនបានយកលុយមកទិញប៊ឺរី ដែរ៕










