Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បទីតាំងលក់ស៊ីម៉ាំងច្នៃ ឃា.../ត់ខ្លួន៤នាក់

បង្ក្រា…/បទីតាំងលក់ស៊ីម៉ាំងច្នៃ ឃា…/ត់ខ្លួន៤នាក់

ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ សមត្ថកិច្ចបានចុះដល់ទីតាំងលក់បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃ មួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៣៩-៤០ ស្ថិតនៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង។

ជាក់ស្តែង ពេលសមត្ថកិច្ចចុះដល់ បានជួបមនុស្សចំនួន ៤នាក់ ១-ឈ្មោះរី សុវិរៈ ភេទប្រុស អាយុ២០ឆ្នាំ ជាម្ចាស់ទីតាំង មានលំនៅ ភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង។ ទី២-ឈ្មោះចន សុខមាន ភេទប្រុស អាយុ១៧ឆ្នាំ ជាម្ចាស់ទីតាំង មានលំនៅ ភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង។ ទី៣-ឈ្មោះសុខ ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ អ្នកមកជួលជុល មានលំនៅ ភូមិព្រៃស្តុក ឃុំមហាសាំង ស្រុកភ្នំស្រួច និងទី៤- ឈ្មោះធឿន រ៉ាវី ភេទប្រុស អាយុ២១ឆ្នាំ ជាងជួសជុលកែច្នៃ ស្នាក់នៅភូមិស្លា ឃុំវល្លិស ស្រុកសំរោងទង។

ក្រោយពិនិត្យ និងបានដកហូតបានម៉ូតូកែច្នៃ ចំនួន៦គ្រឿង បំពង់ស៊ីម៉ាំងកែច្នៃ ចំនួន១១ និងដែកសាក់ស៊ី ចំនួន៩។

ករណីខាងលើ សមត្ថកិច្ចបានធ្វើការអប់រំ កិច្ចសន្យាចំពោះម្ចាស់ទីតាំង ជាងកែច្នៃស៊ីម៉ាំង និងអ្នកមករកសេវាកែច្នៃ ឱ្យវិលត្រឡប់ទៅវិញ បញ្ឈប់សកម្មភាពប្រាសចាកផ្លូវច្បាប់៕

RELATED ARTICLES