ភ្នំពេញ៖មាស សុខសោភា ធ្លាប់ជាគូប្រជែងស្វិតស្វាញជាមួយឱក សុគន្ធកញ្ញា រយៈពេល១០ឆ្នាំគត់(២០០៩ -២០១៩ )ដោយចាប់ពីឆ្នាំ២០១០ មកតារាទាំងពីរលែងសូវស្វិតស្វាញនិងគ្នាដូចមុនទៀតហើយ ពោលគឺតាំងពីសុគន្ធកញ្ញា រៀបការប្ដីខែ៥ ឆ្នាំ២០១៩ នាងលែងសូវបុកបទចម្រៀងលើទីផ្សារដូចមុនទៀតហើយ ខណៈដែលសោភា ក៍រយាលៗក្នុងការចេញបទចម្រៀងដូចគ្នាពោលគឺប៉ុន្មានឆ្នាំចុងក្រោយនេះនៅទ្រឹងដូចគ្នាក្រោយមានស្វាមីរៀងៗខ្លួនដែរ ទើបម្នាក់ៗលែងសូវពឹងលើចម្រៀងតែមួយច្រកទៀតហើយដោយងាកទៅរកស៊ីCosmetic រៀងៗខ្លួន ។ប៉ុន្ដែកាលពីថ្ងៃទី១៤ ខែ៩ ឱក សុគន្ធកញ្ញា បានច្រៀងSolo Concert ជាលើកដំបូងរបស់ខ្លួនក្នុងអាជីពដែលច្រៀងម្នាក់ឯងរហូតដល់ទៅ៣៨បទ បំបែកកំណត់ត្រាតារាទាំងឡាយដែលមិនធ្លាប់ធ្វើបែបនេះ ហើយនេះជាយុទ្ធសាស្រ្ដពង្រឹងទីផ្សារចម្រៀងរបស់ខ្លួនឡើងវិញក្រោយមានស្វាមីជាងជាង៥ឆ្នាំ និងមានកូនប្រុស២នាក់។

សំណួរពីអ្នកលេងបណ្ដាញសង្គមបានលើកឡើងថាចាំមើលមាស សុខសោភា ដែលជាតារាលំដាប់កំពូលម្នាក់ហ៊ានធ្វើដូចឱក សុគន្ធកញ្ញា ឬអត់?ប្រសិនបើសោភា ច្រៀងSolo Concert ដូចកញ្ញា នោះគេអាចវាស់បានថាតើ១ណាខ្លាំងជាងនៅពេលដែលមានស្វាមីរៀងៗខ្លួននេះជាមិនខាន។

យ៉ាងណានៅលើបណ្ដាញសង្គមរបស់មាស សុខសោភា កាលពីថ្ងៃទី១៧ ខែ៩ នេះគេមិនឃើញមានការជូនដំណឹងរបស់នាងក្នុងការត្រៀមខ្លួនរៀបចំSolo Concert នោះទេ ប៉ុន្ដែនាងទើបចេញបទថ្មី«យកអូន លេងសើច » ដែលទទួលបានការគាំទ្រច្រើនគួរសម។សោភា មិនត្រឹមតែគ្មានដំណឹងរឿងច្រៀងSolo Concert នោះទេ ប៉ុន្ដែនាងក៍អត់ព័តមានត្រៀមចេញAlbum ចម្រៀងSolo ដែរបើទោះជានាងឈរលំដាប់កំពូលជាច្រើនឆ្នាំមកហើយក្ដី ។

គួរបញ្ជាក់ថាមាស សុខសោភា ធ្លាប់វ៉ាឱក សុគន្ធកញ្ញា ដាច់ម្ដងកាលពីឆ្នាំ២០០៨ អំឡុងពេលដែលនាងច្រៀងនៅM តែចាប់តាំងពីឆ្នាំ២០០៩ មកតារាទាំង២ត្រដមត្រសងគ្នា និងពេលខ្លះពិបាកបែងចែកឈ្នះចាញ់គ្នាទៀតផង។សោភា ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាហង្សមាសធ្លាប់ទាក់ទងនាងឲ្យទៅទីនោះ ហើយមិត្តភក្ដិនាងជាច្រើននាក់ចង់ឲ្យនាងទៅរួមទ្រនុំជាមួយគ្នាដែរ ក្រោយនាងចាកចេញពីថោន កាលពីឆ្នាំ២០២០ ពេលនោះនាងសម្រេចចិត្តចូលច្រៀងនៅរាម ២ឆ្នាំ ។បច្ចុប្បន្នសោភា មិនទាន់ចូលផលិតកម្មថ្មីទេ គឺនៅបន្ដច្រៀងផលិតកម្មផ្ទាល់ខ្លួនCamtraxMusic ដែលគ្រប់គ្រងដោយស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងមាស សុខរតនៈ ។តារាចម្រៀងសម្លេងផ្អែមរូបនេះគ្មានដំណឹងចូលGalaxy ទេហើយនាងជំហថា«សម័យនេះហើយទោះជាច្រៀងអត់ផលិតកម្ម ក៍ល្បីដែរ »។

មជ្ឈដ្ឋានមហាជនលើកឡើងថាពេលនេះមាស សុខសោភាសា្ងត់គ្រប់ច្រកតែម្ដងពោលគឺទាំងការចូលផលិតម្មថ្មី ច្រៀងSolo Concert និងដំណឹងរៀបការប្ដីលើកទី៣ក៍កាន់តែគ្មានស្រមោល។ប៉ុន្ដែអ្វីដែលគួរឲ្យឆ្ងល់សោភា អាយុ៤៣ឆ្នាំ បែជាប្រកាសថានាងមានកូនកំលោះវ័យ១៧ឆ្នាំ Bovee Hundley ទាំងដែលគេមិនដែលឃើញនាងមានផ្ទៃពោះទៅវិញ ៕



