Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បហាងបញ្ចាំ ដកហូតម៉ូតូ២០០គ្រឿង

បង្ក្រា…/បហាងបញ្ចាំ ដកហូតម៉ូតូ២០០គ្រឿង

ខេត្តក្រចេះ ៖ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ ឬរថយន្ត សូមទៅពិនិត្យមើលម៉ូតូ ឬរថយន្តរបស់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុង ស្រុកចំនួន៤ រួមមាន ១-អធិការដ្ឋាននគរបាលក្រុងក្រចេះ ២-អធិការដ្ឋាននគរបាលស្រុកស្នួល ៣-អធិការដ្ឋាននគរបាលស្រុកអូរ គ្រៀងសែនជ័យ និង៤-អធិការដ្ឋាននគរបាលស្រុកព្រែកប្រសព្វ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ នៅរៀង រាល់ម៉ោងធ្វើការ។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ថា កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងបញ្ចាំ ជួសជុល កែច្នៃ ទិញលក់ (ម៉ូតូ-រថយន្ត) គ្មានច្បាប់ នៅតាមបណ្តាក្រុង ស្រុកទាំង៤ខាងលើ ដោយបានដកហូតម៉ូតូ ចំនួន២០៤គ្រឿង និងរថយន្ត ១គ្រឿង។

ប្រភពដដែល បន្តថា ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ ឬរថយន្ត សូមទៅពិនិត្យមើលម៉ូតូ ឬរថយន្តរបស់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង៤ ខាងលើ ដោយភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ៕

RELATED ARTICLES