Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បណ្តេ.../ញថៃ ១៣នាក់ ចេញពីកម្ពុជា

 បណ្តេ…/ញថៃ ១៣នាក់ ចេញពីកម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃប្រុសស្រី ចំនួន១៣នាក់ ដែលចូលមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅកម្ពុជា ត្រូវមន្ត្រីជំនាញស្រាវជ្រាវឃាត់ខ្លួនបញ្ជូនត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានសហការជាមួយកម្លាំងនៃនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី បានធ្វើការ ប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសកម្ពុជានូវជនជាតិថៃ ចំនួន១៣នាក់ (ស្រី១នាក់) ពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។

យោងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជា រយៈពេល៥ឆ្នាំ បន្ទាប់មក ប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JANUDA TONPRANG ឋានៈនាយរងផ្នែកប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារព្រំដែនអន្តរជាតិ បានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

RELATED ARTICLES