Friday, September 20, 2024
Homeតារាខ្មែរតន់ ច័ន្ទសីម៉ា ៖កាន់តែពិបាក​ចិត្ត រឿងម្ដាយជម្រុញឲ្យយកប្ដី

តន់ ច័ន្ទសីម៉ា ៖កាន់តែពិបាក​ចិត្ត រឿងម្ដាយជម្រុញឲ្យយកប្ដី

ភ្នំពេញ៖កាលពីឆ្នាំ២០១៩ ស្រីស្រស់តន់ ច័ន្ទសីម៉ា ត្រូវថៅកែអ្នកឧកញ៉ាលើកឲ្យ​ច្រៀងបទ​ល្បីៗ​​ជាមួយលោកខេម ខណៈដែលនៅឆ្នាំ២០២០ ​-២០២១ ព្រាប សុវត្ថិ បានរុញនាងឲ្យ​ឡើង​ស្រឺតៗថែមទៀត ហើយនៅឆ្នាំ២០២៣ ខេមរៈ សិរីមន្ដ បានបន្ថែមល្បឿននាងបានមួយកម្រិត​ទៀតតាមរយៈការច្រៀងជាដៃគូ ប៉ុន្ដែនៅឆ្នាំ២០២៤ ឧកញ៉ា​ទាំង៣ ហាក់បន្ធូដៃលែង​សូវបុក​ជួយ​​នាងសីម៉ា ដូចមុនទៀតទើបនាងលែងមានផ្ទុះខ្លាំងដូចមុន ។បញ្ហានេះនាំឲ្យ​មាន​​ការលើក​ឡើងថាអាជីពរបស់នាងសីម៉ា ហាក់នៅទ្រឹង ឬលែងឡើងប្រសិនបើឧកញ៉ាទាំង​នោះ​លែង​ផ្ដោតសម្រុកអន្ដរាគមន៍មកលើនាងទៀត ។ប៉ុន្ដែសម្រាប់Fan របស់សីម៉ា មិនគិត​ដូចច្នេះ​ទេ ព្រោះពួកគេចាត់​ទុកថានាងជាតារាមាន​សម្ថភាពម្នាក់ដែលឲ្យតែ​ពេលមាន​បទ​ល្អច្រៀង និង​ល្បី​ឡើង​វិញភ្លែតតែម្ដង ហេតុនេះទោះជាគ្មានជំនួយពីឧកញ៉ាក៍នៅតែគេស្គាល់នាងច្បាស់ដែរ បើ​ទោះជានារីតូចច្រឡឹងរូបនេះធ្លាប់មានបញ្ហា​ចច្រូង ចម្រា សជាមួយFan មួយចំនួនរឿងនាង​ចេញ​​មុខការពារថៅកែរហូតមានអ្នកខ្លះព្រមានធ្វើពហិកាលែងស្ដាប់បទ ចម្រៀងនាងទៀតក្ដី ។តែតន់ ច័ន្ទសីម៉ា ហាក់មិនក្វល់ចំពោះអ្នកថានាងលែងមានបទល្បីខ្លាំងដូចមុននោះទេ ប៉ុន្ដែ​កាលពីថ្ងៃទី១៧ សីហា នាងបែជាថាពិបាករឿងម្ដាយបង្ខំឲ្យយកប្ដី ហើយនាងមាន​តែ​លួង​លោមម្ដាយដោយអង្វរម្ដាយថានាងមិនទាន់ចង់បានប្ដីសីនោះទេ ។យ៉ាងណាមនុស្ស​ភាគ​ច្រើន​នៅតែចាត់ទុកថានាងសីម៉ា លេងស្ទីលDrama ម្ដងទៀតហើយ ព្រោះល្បីនិងស្អាត​ប៉ុណ្ណឹង​ដែរ រឿងអីរកក្ដឹបសង្សារ១មកអោបដូចគេមិនបាន ?

 គួរបញ្ជាក់ថាតន់ ច័ន្ទសីម៉ា ជាតារាម្នាក់ដែលហ៊ានសារភាពថានាងបានកែសម្រស់​ដល់​ទៅ៣កន្លែងគឺធ្វើច្រមុះ ,ចាក់ចង្កា និងពត់ធ្មេញ ខណៈដែលតារាជាច្រើនទៀតបានកែលើស​នាងផង តែអត់ដែលទទួលស្គាល់ ។តែសីម៉ា មិនទាន់មានដំណឹងចង់កែកន្លែងទី៤នោះទេ ដោ​យ​សារតែមិត្តភក្ដិជុំវិញខ្លួននាងប្រាប់ថាស្អាតប៉ុណ្ណឹងហើយ ចង់កែទៀត ប្រយ័ត្នគ្រោះថ្នាក់…។

 សូមរំលឹកថាតន់ ច័ន្ទសីម៉ា អាយុ២៦ឆ្នាំ ទើបតែប្រែប្រួលកេរ្ដិ៍ឈ្មោះ និងជីវភាពនៅជិត​៥ឆ្នាំចុងក្រោយប៉ុណ្ណោះ ដែលធ្វើឲ្យនាងសល់លុយទិញផ្ទះ និងរថយន្ដផ្ទាល់ខ្លួនជិះមិនចាញ់​តារាល្បីៗផ្សេងទៀតឡើយ ខណៈដែលអំឡុងច្រៀងនៅហាងវីហ្វេ្រននាងបាន​ប្រាក់ខែតែ​៤៥០ដុល្លារប៉ុណ្ណោះ តែពេលនេះច្រៀងកម្មវិធីធំ១ស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ ពោលគឺស្មើ​នាង​ច្រៀងនៅហាងកាលពីឆ្នាំ២០១៦ រយៈពេលដល់ទៅ១ឆ្នាំ ។ប៉ុន្ដែសីម៉ា តែងតែលើក ឡើង​ថា​១០​ឆ្នាំខាងមុខ មិនដឹងជាមានរឿងអ្វីកើតឡើងទេ ហេតុនេះនាងហាក់ត្រៀមខ្លួនរួច​ជាស្រេច​ទៅហើយថាអាជីពដូចនាងអាចនឹងប្រឈមប្រែប្រួល ពោលគឺគ្មានអ្វីថិតថេឡើយ ។

 គេចាំមើលថាអតីតអ្នកស្មូតជាប់លេខ១ប្រចាំខេត្តតាកែវតន់ ច័ន្ទសីម៉ា នឹងធ្វើឲ្យ​ទីផ្សារ​ចម្រៀងរបស់​នាង​មាន​ការប្រែប្រួលវិញទេ សម្រាប់បទចម្រៀងប្រពៃណីខ្មែរ​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ បន្ទាប់ពីឧកញ៉ាៗលែងដណ្ដើមគ្នាធ្វើជាដៃគូនាងដូចមុននេះ ?

RELATED ARTICLES