Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់ម៉ូតូរ៉ឺម៉ក ដឹកសាច់បង្កក ១តោន

ចា…/ប់ម៉ូតូរ៉ឺម៉ក ដឹកសាច់បង្កក ១តោន

ភ្នំពេញ ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បង្ក្រាបបានបំណែកសាច់មាន់បង្កក ជិត១តោន ដែលវេចខ្ចប់ និងរក្សាទុកលើម៉ូតូរ៉ឺម៉កសណ្តោង ពុំស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

ការបង្ក្រាបបំណែកសាច់បង្កកខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រលប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពពីមន្ត្រីជំនាញ បានឱ្យដឹងថា ការបង្ក្រាបនេះ ធ្វើឡើងក្រោមការបញ្ជាដោយផ្ទាល់ពីលោកតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ចុះត្រួតពិនិត្យជាក់ស្តែងលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ នៅលើមហាវិថីព្រះមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ លើម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AP-4389 ។

ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញមាន កោះមាន់ ចំនួន៤០កេសក្រដាស ស្មើនឹង ៤៨០គីឡូក្រាម និងស្លាបមាន់ ចំនួន៤០កេស ក្រដាស ស្មើនឹង៤៨០គីឡូក្រាម ។ សរុបទម្ងន់ ៩៦០គីឡូក្រាម។

តាមការឆ្លើយបញ្ជាក់ពីតំណាងម្ចាស់សាច់បង្កកទាំងអស់នេះ គឺបានដឹកចេញពីឃ្លាំងស្តុកមួយកន្លែង នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឆ្ពោះទៅចែកចាយលក់នៅសង្កាត់ច្បារអំពៅ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយការវេចខ្ចប់និងរក្សាទុកលើម៉ូតូរ៉ឺម៉កសណ្តោង ពុំត្រូវតាមបទដ្ឋានបច្ចេកទេសនោះទេ ។

ក្រុមការងារ បាននាំបទល្មើសនិងវត្ថុតាងទាំងនេះ មករក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES