Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំ.../នន់ទឹកភ្លៀង លិ.../ចឃុំ៥ ស្រុកកែវសីមា

ជំ…/នន់ទឹកភ្លៀង លិ…/ចឃុំ៥ ស្រុកកែវសីមា

ខេត្តមណ្ឌលគិរី ៖ គិតត្រឹមវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ គ្រោះទឹកជំនន់បានជន់លិចចូលដល់ក្នុងភូមិរបស់ ប្រជាពលរដ្ឋទូទាំងឃុំទាំង៥ នៃស្រុកកែវសីមា ដោយបានជន់លិចផលដំណាំរបស់ប្រជាពលរដ្ឋមួយចំនួន តែមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

លោកសាន គឹមអ៊ាប អភិបាលស្រុកកែវសីមា បានឱ្យដឹងថា ជំនន់ទឹកភ្លៀង បានជន់ឡើងនៅវេលាទៀបភ្លឺនៅថ្ងៃទី១៨ ខែកញ្ញា ហើយ មកដល់ពេលនេះទឹកជំនន់បានជនលិចចូលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ៥ឃុំ មានឃុំស្រែខ្ទម បានជនលិចចូលដល់ខ្នងផ្ទះ ភូមិអូរអាម ចំនួន២ខ្នងផ្ទះ ភូមិអូរណា ចំនួន៣០ខ្នងផ្ទះ។ ឃុំស្រែព្រះ បានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរទ្រូន ស្ថិតនៅភូមិស្រែព្រះ។ ឃុំស្រែឈូក បានជន់លិចស្ពានឆ្លងកាត់ផ្លូវអូរម៉ែកាត និងស្ពានអូរផ្លាស់ ស្ថិតនៅភូមិចក់ចារ ឃុំស្រែឈូក។ ឃុំមេម៉ង់ បានជនលិចចូលដល់ខ្នងផ្ទះមួយចំនួន ស្ថិតនៅភូមិចក់ចារ ភូមិទួល និងឃុំចុងផ្លាស់ បានជនលិចចូលដល់ខ្នងផ្ទះចំនួន ១៥គ្រួសារ ស្ថិតនៅភូមិខ្ញែង និងភូមិហ៊ូង។

លោកអភិបាលស្រុកកែវសីមា បានបន្តថា ប្រសិនបើភ្លៀងធ្លាក់នៅតែបន្តប្រជាពលរដ្ឋមួយចំនួនដែលរងផល់ប៉ះពាល់ជនលិចអាចនឹងប្រឈមរងការខ្វះខាតស្បៀងប្រចាំថ្ងៃ។

យោងតាមប្រភពពីពលរដ្ឋក្នុងតំបន់ជនលិច បានបញ្ជាក់ថា ផ្នែកខ្លះនៃឃុំទាំង៥ កំពុងជនលិចខ្លាំង គឺទឹកបានហក់ឡើងខ្ពស់ រហូតកន្លែងខ្លះត្រឹមទ្រូង ឬឡើងខ្ពស់ផុតក្បាលទៅទៀត។ ទន្ទឹមនេះផ្លូវសំខាន់ធ្វើដំណើរពីទីរួម ខេត្តទៅកាន់ឃុំមេម៉ង់ បានជនលិចខ្លាំងនៅពេលព្រឹក ត្រង់ចំណុចអូរឆាង ប៉ុន្តែគិតរហូតដល់ពេលនេះ ទឹកបានស្រកទៅវិញបន្តិច រថយន្តអាចធ្វើដំណើរបាន។

យ៉ាងណាក៏ដោយ ចំពោះស្រុកកែវសីមា ជារៀងរាល់ឆ្នាំតែងប្រឈមនឹងជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស ប៉ុន្តែប្រសិនបើរាំងភ្លៀង ទឹកក៏ឆាប់ស្រក់ទៅវិញលឿនដែរ។ ជាទូទៅភូមិសាស្ត្រស្រុកកែវសីមា ថ្វីត្បិតមិនស្ថិតជាប់ ដងទន្លេ ប៉ុន្តែមានខ្សែអូរជាច្រើនដែលធ្វើឱ្យស្ថានភាពទឹកហក់ឡើងពីអូរទាំងនោះ បណ្តាលឱ្យជន់លិច៕

RELATED ARTICLES