Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជំ.../នន់ទឹកភ្លៀង លិ.../ចរមណីយដ្ឋានក្បាលឆាយ

 ជំ…/នន់ទឹកភ្លៀង លិ…/ចរមណីយដ្ឋានក្បាលឆាយ

ខេត្តព្រះសីហនុ ៖ ជំនន់ទឹកភ្លៀង បានហក់ឡើងខ្ពស់ បណ្តាលឱ្យតូបលក់ដូររបស់បងប្អូនអាជីវករ នៅផ្នែកខាងក្រោម និងរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ខេត្តព្រះសីហនុ មានការជន់លិច មិនអាចលក់ដូរបានឡើយ ដោយសារទឹកហូរកាត់ផ្លូវ និងតូបលក់ដូរ។

លោកណាំ គាតេង នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន អានកូ វ៉ធើរ សឹបផ្លាយ និងតំបន់ទេសចរណ៍ទឹកធ្លាក់ក្បាលឆាយ ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មានជំនន់ទឹកភ្លៀង បានហក់ឡើងខ្ពស់ បណ្តាលឱ្យតូបលក់ដូររបស់បងប្អូនអាជីវករ នៅផ្នែកខាងក្រោម មិនអាចលក់ដូរបាននោះទេ ដោយសារទឹកហូរកាត់ផ្លូវ និងតូបរបស់ពួកគាត់ ក៏ប៉ុន្តែមកដល់រសៀល ទឹកបានស្រកបណ្តើរៗវិញ។

លោកបានបញ្ជាក់បន្ថែមដែរថា ចំពោះភ្ញៀវទេសចរ គឺមិនអនុញ្ញាតឱ្យចុះលេងទឹក ឬក៏ធ្វើដំណើរឆ្លងកាត់នោះទេ ដោយសារតែកម្លាំងទឹកនៅហូរកាត់ខ្លាំង ហើយមិនមានករណីគ្រោះថ្នាក់ដល់មនុស្សនោះទេ ព្រោះថាបង ប្អូនអាជីវករលក់ដូរនៅតំបន់ទេសចរណ៍ទឹកធ្លាក់ក្បាលឆាយ នៅរដូវវស្សា មានភ្លៀងធ្លាក់ជាប់ៗគ្នា ពួកគាត់មានការប្រុងប្រយ័ត្ន ព្រោះទឹកតែងតែបង្កជនលិច ជារៀងរាល់ឆ្នាំ៕

RELATED ARTICLES