Saturday, September 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលក់ថ្នាំគ្រ.../វី ៦០០គ្រាប់ ប៉េអឹមចា.../ប់វ៉ៃ.../ខ្នោះ

លក់ថ្នាំគ្រ…/វី ៦០០គ្រាប់ ប៉េអឹមចា…/ប់វ៉ៃ…/ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន យ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ ស្រាវជ្រាវបង្ក្រាបបាន ដោយដកហូតវត្ថុតាងជាក់ស្តែង ថ្នាំញៀន ចំនួន២កញ្ចប់ និងថ្នាំគ្រវី ចំនួនជាង៦០០គ្រាប់។

ការបង្ក្រាបករណីជួញដូរគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន។

ជនសង្ស័យដែលត្រូវកម្លាំងជំនាញអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះអែល ឡយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស៊ិន វីរៈ ព្រះរាជ អាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្ក្រាបករណីគ្រឿងញៀន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ឈ្មោះអែល ឡយ ព្រមទាំងដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន១គ្រឿង ក្រាមសថ្លា សង្ស័យសារធាតុញៀន ចំនួន២កញ្ចប់ ខ្សែដៃលោហធាតុពណ៌លឿង ចំនួន១ខ្សែ ខ្សែកលោហធាតុពណ៌លឿង ចំនួន១ខ្សែ ចិញ្ចៀន លោហធាតុពណ៌លឿង ចំនួន១វង់ ថ្នាំគ្រាប់គ្រវីពណ៌ក្រហម ចំនួន៤កញ្ចប់ ស្មើ៦០៦គ្រាប់ ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយ ចំនួន។

ជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES