Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការលក់ រថយន្ត​ថ្មីនៅ ​ថៃ​នឹងកើនឡើង​២ទៅ៧% ​រថយន្ត​ជជុះថយចុះ

ការលក់ រថយន្ត​ថ្មីនៅ ​ថៃ​នឹងកើនឡើង​២ទៅ៧% ​រថយន្ត​ជជុះថយចុះ

ទីផ្សាររថយន្ត​៖ ការ​បញ្ចប់​អំឡុងពេល​នៃគោលការណ៍​ទិញ​រថយន្ត​លើកដំបូង​របស់​ថៃ​នឹង​ធ្វើឲ្យ​ធំឡើង​នូវ​អំណាចទិញ​ក្នុងឆមាសទី​២​នៃ​ឆ្នាំ​នេះ​ ជាមួយ​និង​ការ​លក់​រថយន្ត​ដែល​ត្រូវបានគេរំពឹងថា​នឹង​កើនឡើង​ប្រមាណជា​២%ទៅ​៧%​ក្នុង​ឆ្នាំ​២០១៧ ដែលជា​ការសម្រេចបាន​លើកទី​១​រយៈ​ពេល​៥ឆ្នាំមកនេះ ។

​​លោក Sasawat  Virapriya ប្រធានប្រតិបត្តិ​ក្រុមហ៊ុន Kasikorn Leasing ដែលជា​សាខា​របស់ធនាគារ Kasikornbank ផ្នែក​ទិញ​-លក់​រថយន្ត​បាន​ឲ្យ​ដឹងកាលពី​ម្សិលមិញថា​មជ្ឈមណ្ឌល​ស្រាវជ្រាវ​របស់ធនាគារ​បាន​​វាយតម្លៃ​ពី​ការ​វិលត្រឡប់​មក​វិញ​នូវ​ទម្រង់នៃ​ដំណើរ​រីកលូតលាស់​ជាមួយនិង​ការលក់​ដែល​សម្រេច​៧៨៥.០០០គ្រឿង​ទៅ​៨២៥.០០០គ្រឿង​ក្នុង​ឆ្នាំ​២០១៧ ដែលនោះក៏ព្រោះតែ​ការ​រើបឡើងវិញនៃសេដ្ឋកិច្ច​ដែលគេបានរំពឹងទុក​និង​ការ​បញ្ចប់​កម្មវិធី​ហូតយក​ពន្ធ​របស់រដ្ឋាភិបាល​អាណត្តិមុន​សម្រាប់​អ្នក​ទិញ​រថយន្ត​ជាលើកដំបូង​។

ចំណែក​អ្នក​ទទួលបាន​ផល​ជាចម្បងនោះ​គួរតែ​ជា​រថយន្ត​ប្រភេទទេសចរណ៍​ធុន​តូច​ រថយន្ត​ប្រណីត​យីហោ​អឺរ៉ុប​ រថយន្ត​ដឹក​និង​ភិកអាប់​ទ្វារ​ពីរ​ជាដើម ។

ចំពោះ​រថយន្ត​ទេសចរណ៍​ត្រូវបានគេរំពឹង​នឹង​រីករាយ​ជាមួយនិង​កំណើន​លក់​ដ៏​រឹងមាំ​៣ទៅ​៨%​ ​លក់ដាច់បាន​ចំនួន​៣៣៧.០០០​គ្រឿង​ទៅ​៣៥៥.០០០​គ្រឿង​ ​ដែល​នាំឲ្យ​តម្រូវការ​ចំពោះ​រថយន្ត​ថ្មី​អាចកើនឡើង​បន្ទាប់ពី​ការ​បញ្ចប់​យុទ្ធនាការ​លើកទឹកចិត្ត​របស់​រដ្ឋាភិបាល​ស៊ីវិល​អាណត្តិមុន​ ។

ស្ថានភាពចរាចរណ៍ក្នុងទីក្រុងបាងកក

ចំណែក​រថយន្តពាណិជ្ជកម្ម​​ត្រូវបានគេ​ថ្លឹងថ្លែងមើល​​ថា​មាន​និន្នាការ​រីកចំរើនទៅ​មុខ​ក្នុង​ខ្សែបន្ទាត់​នៃ​កំណើន​ក្នុងការ​វិនិយោគ​ទាំងក្នុង​វិស័យ​ឯក​ជន​និង​រដ្ឋាភិបាល​ ដែលរាប់បញ្ចូល​តម្លៃ​កសិផល​រើបឡើង​​ការ​ជួយ​សម្រួល​ឬបន្ធូរបន្ថយ​ផលវិបា​ក​ដល់​ស្របពេល​មានគ្រោះរាំងស្ងួតជាដើម ។ ទីផ្សាររថយន្តប្រភេទ​បម្រើ​ឲ្យ​ផលប្រយោជន៍ពាណិជ្ជកម្ម​ក្នុង​ប្រទេស​ថៃ​ត្រូវបានគេ​រំពឹងថា​នឹងពង្រីក​បាន​២ទៅ​៧%​ជាមួយនិង​បរិមាណលក់ដាច់​បាន​៤៤៨.០០០គ្រឿង​ទៅ​៤៧០.០០០គ្រឿង​។

​តែយ៉ាងណា​ទីផ្សាររថយន្ត​ជជុះឬ​មួយទឹក​អាច​នឹង​គេ​មើលឃើញពី​ការបង្អង់​ល្បឿន​ក្នុងពេល​ដែល​មានការ​ដាក់​បង្ហាញ​រថយន្ត​ម៉ូដែលចេញថ្មី​ក៏ដូចជា​ការ​ផ្គត់​ផ្គង់​កើនឡើង​ចំពោះ​ម៉ូដែលទាំងនោះ​ដែល​ត្រូវបានទិញ​ប្រើប្រាស់ក្រោម​គោលការ​ណ៍​​ផ្សព្វផ្សាយ​រថយន្ត​។ ទន្ទឹមនិងនេះ​ទីផ្សារ​ផ្តល់ហិរញ្ញវត្ថុ​ទិញ​រថយន្ត​ក្នុង​ឆ្នាំ​២០១៧​ក៏​អាចនឹង​កើនឡើង​២%ទៅ​៤%​ដែរ​ដែលនឹងមាន​សន្ទុះ​លឿនបំផុត​ក្នុង​រយៈ​ពេល​៣ឆ្នាំ​បន្ទាប់ពី​ឥណទាន​ទិញ​រថយន្ត​កើនឡើង​១,៣%​ឬស្មើនឹង​៨៨០ប៊ីលានបាត​ក្នុងឆ្នាំ​២០១៦និង​កើន១%​ក្នុងឆ្នាំ​២០១៥ ។​

ដោយឡែកដើមឆ្នាំនេះ​ទីផ្សារឥណទាន​ទិញរថយន្ត​បាន​បង្ហាញឲ្យឃើញពី​ការ​ធ្លាក់ចុះ​៣,៤%​ឯណោះ​។

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES