Monday, September 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ប៉ូលិសស៊ី.../ដា.../ច់លុយចិន ជាង១ម៉ឺនដុល្លារ តុលាការដា.../ក់គុក

 ប៉ូលិសស៊ី…/ដា…/ច់លុយចិន ជាង១ម៉ឺនដុល្លារ តុលាការដា…/ក់គុក

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក តាមរូបភាពស៊ីដាច់ប្រាក់របស់ជនជាតិចិន ចំនួន១៤០០០ដុល្លារ ថាយកទៅរត់ការធ្វើវីសារ មិនបានសម្រេច។

ជនសង្ស័យ មានឈ្មោះសេក ប៊ុនអិច ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាមន្ត្រីនគរបាលអន្តោប្រវេសន៍ មានលំនៅ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនសង្ស័យត្រូវបានសកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ដោយអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមដីកាបញ្ជាឱ្យចូលខ្លួនបានបញ្ជាក់ថា ជនសង្ស័យត្រូវបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទឆបោក តាមពាក្យបណ្តឹងរបស់មេធាវីម្នាក់។

ទាក់ទិនករណីខាងលើនេះ បើតាមប្រភពព័ត៌មាន បង្ហើបឱ្យដឹងថា ដំបូងជនសង្ស័យបានយកប្រាក់ពីដើមបណ្តឹ ង ចំនួន ១៧ ០០០ដុល្លារ ដើម្បីយកទៅរត់ការធ្វើវីសារ ឱ្យជនជាតិចិន។ ប៉ុន្តែក្រោយពីទទួលបានប្រាក់រួចហើយ ជនសង្ស័យមិនគោរពតាមកិច្ចសន្យាទេ ពោលគឺធ្វើវីសារឱ្យគេមិនបានហើយ ថែមទាំងស៊ីដាច់ប្រាក់របស់ជន រងគ្រោះនោះទៀត។

ដោយមើលឃើញទង្វើជនសង្ស័យមានគំនិតទុច្ចរិត ក្នុងគោលបំណងឆបោក ជនរងគ្រោះបានតាមទាមទារយកប្រាក់ ១៧ ០០០ដុល្លារ នោះមកវិញ តែជនសង្ស័យបានប្រគល់ឱ្យត្រឹម ៣ ០០០ដុល្លារ នៅខ្វះ ១៤ ០០០ដុល្លារទៀត។ ដូច្នោះប្រាក់នៅសល់ ១៤ ០០០ដុល្លារនោះ ជន រងគ្រោះបានអង្វរសុំឱ្យតែជនសង្ស័យសងមកវិញបណ្តើរចុះ មិនចង់ប្តឹងផ្តល់ឱ្យវែងឆ្ងាយទេ តែជនសង្ស័យមិនព្រមសងតាមសម្រួល ទើបទីបំផុត ជនរងគ្រោះសម្រេចិត្ត ដាក់ពាក្យប្តឹងឱ្យសមត្តកិច្ចជួយចាត់ការតាមផ្លូវច្បាប់ ទើបជាចុងក្រោយតុលាការបានសម្រេចឃុំខ្លួនជន សង្ស័ យដាក់ ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំកាត់ក្តី ទៅតាមបទល្មើសដែលបុគ្គលរូបនោះបានប្រព្រឹត្ត៕

RELATED ARTICLES