Monday, September 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកចិន បើកលឿន ធ្លា.../ក់ទឹក

ឡានដឹកចិន បើកលឿន ធ្លា…/ក់ទឹក

ខេត្តឧត្តរមានជ័យ ៖ រថយន្តទំនើប ១គ្រឿង បើកបរលឿនជ្រុលពេក មិនប្រយ័ត្ន ជ្រុលចង្កូតធ្លាក់ទឹក សំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦៨ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង។

រថយន្តដែលធ្លាក់ចូលទឹក ម៉ាក TOYOTA ALPHARD ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BJ-3379។យោងតាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនដំបូងគាត់បានឃើញរថយន្តខាងលើបើកបោះពួយយ៉ាងលឿនស្លេវ ពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតធ្លាក់ទៅខាងឆ្វេងដៃ ជ្រុលធ្លាក់ចូលទឹក ទាំងកំរោលតែម្តង ពេលនោះគេឃើញមានមនុស្ស ២ទៅ៣នាក់ ស្រវេស្រវាបើកទ្វារលូនចេញពីក្នុងឡាន ហើយសំណាងល្អ ពុំមានអ្នករងរបួសដល់អាយុជីវិតឡើយ។

តាមប្រភពមួយផ្សេងទៀត បានឱ្យដឹងថា រថយន្តខាងលើ គឺជារថយន្តតាក់ស៊ី ដឹកជនជាតិចិនចេញពីច្រកអន្តរជាតិ អូស្មាច់ លុះមកដល់កន្លែងកើតហេតុ រេចង្កូតធ្លាក់ចូលទៅប្រឡាយទឹកទាំងកំរោលតែម្តង ក្រោយ ពេលកើតហេតុខណៈ ពេលដែលមានបងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានជាច្រើនអង្គភាព បានមកថតផ្តិតយករូបភាពនូវករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង ស្រាប់តែមានបុរសម្នាក់ ចេញមកអះអាងថា ខ្លួនជាម្ចាស់ឡាន និងថែមទាំងបានប្រើកាយវិការច្រងេងច្រងាង និងប្រើសម្តីធ្ងន់ៗ ចង្អុលមុខអ្នកសារព័ត៌ មាន ហាមថតរូបភាពទៀតផង។

ក្រោយកើតហេតុ តៃកុងរថយន្តខាងលើ បានឆ្លេឆ្លាប្រញាប់ទាក់ទងហៅឡានស្ទូច មកស្ទូចយកទៅជួសជុលភ្លាមៗ។ តាមមន្ត្រីជំនាញនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងនេះ សមត្ថកិច្ចជំនាញពុំបានធ្វើការចុះធ្វើការវាស់វែង ឬក៏យករថយន្តទៅរក្សាទុកនោះទេ ព្រោះមិនប៉ះពាល់ទ្រព្យសម្បត្តិ សាធារណៈ ឬប៉ះពាល់ដល់អ្នកធ្វើដំណើរផ្សេង ហេតុនេះ ម្ចាស់ឡាន បានហៅឡានស្ទូចយកទៅជួសជុលដោយខ្លួនឯងទៅ៕

RELATED ARTICLES