Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំន.../ន់ទឹកភ្លៀង លិ.../ចផ្លូវ៣ខ្សែ នៅស្រុកស្វាយលើ

ជំន…/ន់ទឹកភ្លៀង លិ…/ចផ្លូវ៣ខ្សែ នៅស្រុកស្វាយលើ

ខេត្តសៀមរាប ៖ គិតត្រឹមរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ជំនន់ទឹកភ្លៀង បានជន់លិចផ្លូវចំនួន៣ខ្សែ នៅ ក្នុងភូមិសាស្ត្រស្រុកស្វាយលើ ខេត្តសៀមរាប ហើយកម្លាំងអាជ្ញាធរ សមត្ថកិច្ច ចុះទៅអន្តរាគមន៍ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ។

ផ្លូវទាំង៣ខ្សែ ដែលរងការជន់លិចដោយសារជំនន់ទឹកភ្លៀងនោះ រួមមាន ១ខ្សែ ស្ថិតក្នុងភូមិចាន់ហៀរ ឃុំបឹង មាលា ស្រុកស្វាយលើ ខេត្តសៀមរាប និង២ខ្សែទៀត ស្ថិតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។

 តាមប្រភពពីអាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា នៅក្នុងភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទឹកលិចផ្លូវ ប្រវែង១៥០ម៉ែត្រ មានជម្រៅ០,៥០ម៉ែត្រ។ ចំណែកនៅក្នុងភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទឹកលិចផ្លូវ ប្រវែង៩០ម៉ែត្រ ជម្រៅ០,៥០ម៉ែត្រ។ ដោយឡែក នៅក្នុងភូមិភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ទឹកលិចផ្លូវប្រវែង ៣០០ម៉ែត្រ មានជម្រៅ០,៧០ ម៉ែត្រ។

អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ខណៈដែលមេឃបន្តធ្លាក់ភ្លៀង ស្ថានភាពទឹកបន្តហក់ឡើង អាចឈានដល់ជន់លិចផ្ទះសម្បែង ហើយកម្លាំងសមត្ថកិច្ច អាជ្ញាធរ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ៕

RELATED ARTICLES