Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹកទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង ឡើងដល់កម្រិតប្រកាសឱ្យប្រុ.../ងប្រយ័ត្ន

ទឹកទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង ឡើងដល់កម្រិតប្រកាសឱ្យប្រុ…/ងប្រយ័ត្ន

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ទឹកទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង មានកម្ពស់១០,៤៤ម៉ែត្រ ខណៈកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន មានកម្ពស់១០,៧០ម៉ែត្រ ដែលកត្តានេះតម្រូវឱ្យប្រជាកសិករគិតគូរពីការងារប្រមូលផលដំណាំកសិកម្មនៅតាមមាត់ទន្លេ និង លើកកម្ពស់ការប្រុងប្រយ័ត្ន។

លោកលំ សេរីគុត ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្ត នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ បានបញ្ជាក់ថា ទឹកទន្លេមេគង្គអាច ឡើងដល់កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ដូចនេះសូមឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមជួរដងទន្លេមេគង្គ ទន្លសេសាន ទន្លេសេកុង ទន្លេស្រែពក ត្រូវលើកកម្ពស់ការពារផ្នែកសុវត្ថិភាពក្នុងការរស់នៅ។

លោកបានបន្ថែមថា ឆ្នាំនេះទឹកទន្លេមេគង្គ មានបរិមាណខ្ពស់ជាងឆ្នាំ២០២៣  ដោយសារតែនៅផ្នែកក្បាលទន្លេ មានភ្លៀង។ ចំណែកនៅប្រទេសឡាវ-វៀតណាម ក៏មានទឹកឡើងខ្លាំងដែរ ទើបឥទ្ធិពលនៃលំហូរទឹក មកដល់ប្រទេសកម្ពុជា បែបនេះ។

ប្រធានមន្ទីរ បានបន្តថា នៅឆ្នាំ២០២៤ ទឹកមានកម្រិតហូរចូលព្រែក បំពេញបឹងបួ សម្រាប់កសិករយើងប្រើប្រាស់បានតាមតម្រូវការ ជាកត្តាមួយសម្រាប់កសិករប្រុងប្រៀបរៀបចំធ្វើការងារបង្កបង្កើនផលស្រែចម្ការ ពេញបរិបូរ។

លោកឃួន រ៉ានី ប្រជាកសិករនៅភូមិហាងខូសួន សង្កាត់សាមគ្គី បានបញ្ជាក់ថា តាមការឱ្យដឹងពីមន្ទីរធនធានទឹកនិងឧតុនិយម របបទឹកភ្លៀងមានជាហូរហែ ឆ្នាំនេះមានភ្លៀងច្រើន កសិករធ្វើស្រែស្រូវបានរួចរាល់ហើយ តែព្រួយខ្លាចទឹកលិចខូចខាតអស់វិញ។

លោកបន្តថា នេះជាកត្តាធម្មជាតិដែលកសិករជួបប្រទះជាហូរហែមក តែការធ្វើការងារកសិកម្មបច្ចុប្បន្ន កសិករភាគច្រើនបានផ្លាស់ប្តូរទម្លាប់ទៅធ្វើតាមបច្ចេកទេសហើយ៕

RELATED ARTICLES