Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ភ្លៀង១មេធំ លិ.../ចបេនឡាននិងផ្លូវក្នុងក្រុងសិរីសោភ័ណ

 ភ្លៀង១មេធំ លិ…/ចបេនឡាននិងផ្លូវក្នុងក្រុងសិរីសោភ័ណ

ខេត្តបន្ទាយមានជ័យ ៈ ភ្លៀងមួយមេធំ ដែលបានធ្លាក់ចុះយ៉ាងគំហុក រយៈពេលប្រមាណជាង១ម៉ោង បានបណ្តាលឱ្យមានទឹកជន់លិច ចំណតរថយន្តក្រុងសិរីសោភ័ណ និងផ្លូវចំនួន៣ខ្សែ បង្កឱ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរទៅមកយ៉ាងខ្លាំង កាលពីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

តាមប្រភពប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថា ភ្លៀងមួយមេធំ ជាង១ម៉ោង បណ្តាលលិចចំណតរថយន្តក្រុងសិរីសោភ័ណ និងផ្លូវ៣ខ្សែ ក្នុងនោះ រួមមាន ១-ផ្លូវខាងលិចចំណតរថយន្ត ២-ផ្លូវខាងកើតចំណតរថយន្ត និង៣-ផ្លូវចេញពីផ្សារសិរីសោភ័ណ ចេញមកខាងត្បូវជាប់ផ្លូវជាតិ លេខ៥ ដែលបង្កឱ្យប្រជាពលរដ្ឋរស់នៅក្បែរផ្លូវ ត្រូវទឹកជន់លិចសម្ភារៈ និងធ្វើឱ្យរថយន្តម៉ូតូអ្នកដំណើរមួយចំនួនលិចទឹករលត់។

ប្រភពដដែល បន្តថា  ចំណតរថយន្តក្រុង និងផ្លូវនេះ ត្រូវបានទឹកលិចរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ខ្លាំង ដែលមានរយៈពេល ១ទៅ ២ម៉ោង បើភ្លៀងរាំងទៅវិញ រយៈ១យប់ ១ថ្ងៃ អាចរីងអស់ទៅវិញ ដូចជាចំណតរថយន្តដែលលិចលង់ បង្កការលំបាក់ដល់រថយន្តដែលកំពុងចត ក្នុងចំណត បើមានភ្លៀងធ្លាក់ខ្លាំងរថយន្តខ្លះត្រូវបានបើកចេញទៅរកទីទួល បើចេញមិនទាន់ទឹកលិចទុករហូតដល់រីងទឹក ទើបបើកចេញបាន។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ទឹកដែលលិចចំណតរថយន្ត និងផ្លូវ ៣ខ្សែនេះ គឺជាទឹកភ្លៀងហូរធ្លាក់មកពីលើភ្នំស្វាយហូរ ច្រោះមកក្រោម បណ្តាលឲ្យលិចរាល់ឆ្នាំ បើសិនជាភ្លៀងរាំង រយៈពេល១យប់១ថ្ងៃ អាចរីងអស់ ទៅវិញមូលហេតុប្រព័ន្ធរំដោះទឹកហូរមិនទាន់៕

RELATED ARTICLES