Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោករថយន្ត​ដឹក​ ធុនធ្ងន់​ចិន​បាត់បង់ ចំណែកទីផ្សារ ក្នុង​ដែនដី​វៀតណាម

រថយន្ត​ដឹក​ ធុនធ្ងន់​ចិន​បាត់បង់ ចំណែកទីផ្សារ ក្នុង​ដែនដី​វៀតណាម

ទីផ្សាររថយន្ត៖ រថយន្ត​ដឹក​ធុនធ្ងន់​ដែល​ផលិតក្នុង​ប្រទេស​ចិន​ដែល​បាន​គ្រប់គ្រង​ទីផ្សារ​វៀតណា​ម​កំពុង​ប្រឈមមុខ​នឹងការ​លក់​​មាន​សន្ទុះ​យឺតចាប់តាំងពី​ដើម​ឆ្នាំ​២០១៦ ។

យោងតាម​នាយកដ្ឋាន​ពន្ធគយ​ ការ​នាំចូល​រថយន្ត​​ប្រភេទដឹកទំនិញ​ធុនធ្ងន់​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ចូល​ទីផ្សារ​វៀតណាម​សម្រេចបាន​ទិន្នផល​ខ្ពស់​ប្រមាណ​ជា​​២៦.៧០០គ្រឿង​ក្នុង​ឆ្នាំ​២០១៥ ដែលមាន​ទំហំ​ទឹកប្រាក់​សរុប​១ប៊ីលានដុល្លារ​ធៀបនឹង​បរិមាណ​១៣.៧០០គ្រឿង​ឬស្មើនឹង​៥៣០លានដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ។

តែយ៉ាងណា​ចាប់តាំងពី​ដើមឆ្នាំ​២០១៦ ការ​លក់​រថយន្ត​ដឹក​ផលិត​ផលចិន​នេះ​បាន​ធ្លាក់ចុះ​ជាបន្តបន្ទាប់ក្នុង​ទីផ្សារ​ប្រទេស​វៀតណាម​។ តាមរបាយការណ៍​បង្ហា​ញថា​មាន​រថយន្ត​ត្រឹមតែ​១០.៩០០​គ្រឿង​ប៉ុណ្ណោះ​ដែល​ត្រូវបាន​នាំចូល​មកកាន់​ទីផ្សារវៀតណា​ក្នុង​ឆ្នាំ​២០១៦ ហើយ​តួលេខនេះ​ដែរ​គឺ​ជាការ​សម្រេចបាន​ត្រឹមតែ​៩៤គ្រឿង​ប៉ុណ្ណោះ​ក្នុង​ខែ​មករា​ឆ្នាំ​២០១៧ ធៀបនឹង​អំឡុងពេល​ដូចគ្នាកាលឆ្នាំ​២០១៥​លក់ដាច់បានរហូតដល់ទៅ​១.៧០០គ្រឿងឯណោះ​។

ជាមួយនិង​ការ​​បកស្រាយ​អំពី​កំណើន​នៅក្នុង​ទីផ្សារ​​រថយន្ត​ផលិត​ក្នុង​ប្រទេស​ចិន​​អំឡុងឆ្នាំ​២០១៤-២០១៥ ម្ចាស់​ទីភ្នាក់ងារចែកចាយលក់រថយន្ត​ក្នុង​ខេត្ត Hung Yen បានថ្លែងថា​​​​​ផលិត​ផលចិន​​គឺមាន​តម្លៃ​ទាប​ដែល​ទាក់ទាញ​អតិថិជន​បាន​ច្រើន​។

គួរកត់សម្គាល់ផងដែរថា​ នៅក្នុង​មុខជំនួញ​នាំចូលនេះ​​ ទីភ្នាក់ងារ​លក់រថយន្ត​វៀតណាម​អាច​ជំពាក់​ថ្លៃ​ទិញ​រថយន្ត​ទាំង​នោះ​ចន្លោះពេល​៦ខែ​ឬដល់មួយឆ្នាំទៀតផង​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES