Friday, October 18, 2024
Homeតារាខ្មែរឆន សុវណ្ណារាជ ស្និតសុគន្ធកញ្ញា ឡើងវិញ !

ឆន សុវណ្ណារាជ ស្និតសុគន្ធកញ្ញា ឡើងវិញ !

ភ្នំពេញ៖បុរសរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ បានផ្អាកសកម្មភាពស្និតស្នាល​គ្នាជាមួយ​ឱក សុគន្ធកញ្ញា មួយរយៈធំ ក្រោយកញ្ញា មានស្វាមីដែលជាមេរបស់លោករាជ នោះគឺលោក​អ៊ឹង សុខលី អគ្គនាយកទូរទស្សន៍ហង្សមាស។ប៉ុន្ដែថ្មីៗនេះលោកសុវណ្ណារាជ បង្ហាញកាយវិ​ការ​ស្និតស្នាលគ្នាជាមួយសុគន្ធកញ្ញា ជាថ្មីតាមរយៈការរាំបទស្លូវអោបគ្នានៅចំពោះ​មុខ​ស្វាមី​របស់សុគន្ធកញ្ញា ទៀតផង ដែលលោកសុខលី អត់បានប្រចណ្ឌឬ​ហួងហែង​ភរិយាលោក​ឡើយ​ ។ប្រភពបានឲ្យដឹងថាក្រៅពីចាប់ផ្ដើមងាកមកស្អិតល្មូតគ្នាដូចដើមនោះលោករាជ និង​កញ្ញា ក៍គ្រោងចាប់ដៃគ្នាម្ដងទៀតក្នុងបទចម្រៀងថ្មីៗរបស់ខ្លួនដែរ ។

ទោះជាយ៉ាងណាគេកត់សម្គាល់ថាលោកឆន សុវណ្ណារាជ មិនត្រឹមតែធ្វើឲ្យសុគន្ធកញ្ញា ទុកចិត្តនោះទេ ប៉ុន្ដែតារាស្រីល្បីៗជាច្រើនដួងទៀតក៍ពួកគេគ្មានអារម្មណ៍​ខ្លាចលោកកេង​ចំ​ណេ​​ញលើនាងនាងដែរ នៅពេលដែលបានចាប់ដៃជាមួយលោកសុវណ្ណារាជ ក្នុងនោះ​មាន​ដូច​ជាមាស សុខសោភា ហ៊ានឲ្យលោករាជ ថើបនាងនិងថែមទាំងឲ្យស្វាមីនាងលោកអ៊ឹត រ៉ាដា ជាអ្នកថតឲ្យទៀតផង។ចំណែកពេជ្រ សោភា វិញក៏ព្រមឲ្យលោករាជ អោបថើបគ្រញិច​លើ​ឆាកហើយនាងគ្មានប្រតិកម្មអ្វីទាំងអស់ ខណៈដែលស្រីស្អាតហេង ចន្ថា ក៍ត្រូវលោករាជ ធ្លាប់​ចាប់​ថើបក្រៅឆាក និងនាងសុភ័ក្រ្ដ កុសុម៉ា ដែលរាំស្លូវជាមួយលោករាជ ក៍ធ្លាប់បុរសដៃមឹក​រូប​នេះ​យក​​ដៃ​ប៉ះគូថនាងមួយឆ្វិចដែរ តែពួកគេមិនប្រចណ្ឌលើតារាវ័យ៣៩ឆ្នាំ នេះឡើយ។​អ្នកខ្លះសរសើរថា​លោ​ក​រាជ មានសំណាងដែលត្រូវតារាស្រីល្បីៗផ្ដល់ទំនុកចិត្តជាងតារាប្រុស​ផ្សេងទៀត បើ​ទោះ​ជាសកម្មភាពទាំងនោះភាគច្រើនទាក់ទងទៅនិងសិល្បៈក្ដី។

 គួរកត់សម្គាល់ថាលោកឆន សុវណ្ណារាជ ឈរជើងនៅហង្សមាសរយៈពេល១៧ឆ្នាំ​(២០០៧-២០២៤) មកហើយ ដែលពេលនេះទោះជាលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានដើរចេញអស់ដើម្បីស្រវ៉ាងារជាឧកញ៉ាក្ដី តែលោករាជ គ្មានគម្រោង​ហើចេញ​ពីហង្ស​មាស​ទេ ទើបថៅកែនៅរក្សារបានតំណែងធំ៣ ដល់លោកនោះគឺធ្វើជាគណៈកម្មការCambodian Idol ៥រដូវកាលជាប់គ្នា ,ជាគ្រូបង្វឹកThe Voice Cambodia ២រដូវកាលជាប់គ្នា និងជា​គណៈ​កម្ម​ការBeat The Best រដូវកាលទី២ ផងដែរ ។ប៉ុន្ដែសម្រាប់ទីផ្សារចម្រៀងវិញលោករាជ នៅតែ​មិន​ទាន់ល្បីខ្លាំងដូចមុនទេ បើទោះជាពេលនេះគ្មានព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បាំងផ្លូវ​ទៀតក៍ដោយ ។ប្រភពបានឲ្យដឹងថាលោករាជ គ្មានគមម្រោងចេញពីហង្សមាសទៅGalaxy បុក​ជាមួយព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាលើកទី២នោះទេ ហេតុនេះសម្រាប់ងារជាឧកញ៉ា ហាក់​នៅឆ្ងាយពីដៃលោកបន្ដិចទៅហើយ ។

Fan របស់លោកឆន សុវណ្ណារាជ​ បានលើកឡើងថាតារារោមទ្រូងក្រាស់រូបនេះដល់​ពេល​វេលា​ត្រូវ​យកប្រពន្ធទៅហើយ ព្រោះខេមរៈ សិរីមន្ដ ដែលមានវ័យ៣៩ឆ្នាំ ស្មើលោកដែរ ពមានកូន៣នាក់ទៅហើយ ។ប៉ុន្ដែលោកប្រសិនបើលោករាជ នៅពន្យាពេល​យកប្រពន្ធ​បែប​នេះតទៅទៀតនោះដំណឹងថាលោកមានប្រុសតាមស្នេហ៍ច្រើនជាងស្រី ប្រាកដជាមិនអាច​បន្សាប​​​បានឡើយ ៕

RELATED ARTICLES