ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាស២ដួងដែលពេលនេះពួកគេសម្រេចចិត្តដកខ្លួនពីអាជីពកាន់ក្បាលមីក្រូដូចគ្នា ហើយប្រើជីវិតយ៉ាងអាថ័កំបាំងនោះគឺឈិត សុវណ្ណបញ្ញា និងសុខ ស្រីនាង ស្ថិតក្នុងសំណាក់កាលបញ្ចប់អាជីពចាស់ព្រមគ្នា ព្រោះមិនបានសន្យាថានឹងវិលមករកច្រៀងរាំវិញនៅពេលណាឡើយ។


-ឈិត សុវណ្ណបញ្ញា៖នៅលើបណ្ដាញសង្គមថ្មីៗនេះអតីតតារាហង្សមាសនិងថោន រូបនេះបានចេញទៅធ្វើបុណ្យភ្ជុំបិណ្ឌដូចតារាផ្សេងៗទៀតដែរ ប៉ុន្ដែនៅតាមបណ្ដាកម្មវិធីអ្នកសិល្បៈជួបជុំគ្នាវិញសុវណ្ណបញ្ញា បាត់មុខស្ទើតែទាំងស្រុងតែម្ដង ពោលគឺនាងចេញមុខតែតាមបណ្ដារកម្មវិធីណាដែលអ្នករៀបចំស្និតនាងបំផុតប៉ុណ្ណោះ ។សុវណ្ណបញ្ញា ស្ទើតែត្រូវបានគេបំភ្លេចចោលជាច្រើនឆ្នាំមកនេះដោយសារតែនាងគ្មាបបទថ្មីៗចេញ ទើបធ្វើឲ្យនាងធ្លាក់កូដខ្លាំង ហើយនាងគ្មានសញ្ញានៃការចេញស្ដារមុខមាត់ជាថ្មីនៅពេលណាឡើយ ។ទោះជាយ៉ាងណាបើប្រឡេកមកមកមើលជីវិតឯកជនវិញសុវណ្ណបញ្ញា នៅតែរស់នៅក្នុងកម្រិតជីវភាពមួយហ៊ឺហាមានផ្ទះវីឡារប្រណិត និងជិះរថយន្ដថ្លៃៗ ផ្លាស់ប្ដូរម៉ូដម៉ាកជាញឹកញាប់ដូចជាRange Rover និងLandCruiserV8 ជាដើម ។តែមិនមានព័តមានថាសុវណ្ណបញ្ញា មានគូស្នេហ៍ជាបុរសណាឲ្យជាក់លាក់ឡើយ ព្រោះអំឡុងប្រឡូកក្នុងអាជីពចម្រៀង១៩ឆ្នាំ(២០០៥-២០២៤ )បញ្ញា មិនដែលបណ្ដើរគូស្នេហ៍ជាសាធារណៈម្ដងណាឡើយ ។អ្នកគាំទ្រសុវណ្ណបញ្ញា លើកឡើងថាប្រសិនបើនាងនៅតែពន្យាពេលចេញបទចម្រៀងបែបនេះទៀតនោះ«រលកក្រោយ ច្រានរលកមុន » ហើយចុងក្រោយនាងនឹងប្រឈមបាត់ឈ្មោះពីចំណោមតារាចម្រៀងល្បីៗជាមិនខាន។


-សុខ ស្រីនាងៈក៍មិនខុសពីសុវណ្ណបញ្ញា ដែរព្រោះនាងផ្អាកឡើងឆាកតាំងពីឆ្នាំ២០២១ ពោលគឺអំឡុងកូវីដផ្ទុះខ្លាំង ដែលជាង៣ឆ្នាំមកនេះស្រីនាង ក៍គ្មានបទថ្មីដែរ ។ប៉ុន្ដែនៅលើបណ្ដាញសង្គមស្រីនាង ទើបតែបាត់មុខជាង១ឆ្នាំប៉ុណ្ណោះ ហើយជូនកាលកន្លះឆ្នាំទើបគេឃើញនាងចេញមុខមកវិញម្ដង ក៍បាត់ជាថ្មីទៀត។ភាពប្រែប្រួលរបស់ស្រីនាង បែបនេះកើតមាន បន្ទាប់ពីនាងបានប៉ះរឿងស្នេហាដ៍រសើបថាត្រូវមន្រ្ដីធំម្នាក់ហួងហែងនាងខ្លាំង រហូតលែងឲ្យនាងចេញច្រៀងរាំទៀតហើយ ទើបស្រីនាង អត់ហ៊ានបកក្រោយបែបនេះ ។ទោះជាយ៉ាងណាគិតមកដល់ពេលនេះស្រីនាង នៅតែមិនហ៊ានចេញមុខបំភ្លឺរឿងស្នេហានោះទេ តែអ្នកដឹកនាំសម្ដែងMV នៅហង្សមាសលោកEco Vaksong បែជាចេញមុខការពារនាងថាស្រីនាង គ្មានពេលវេលាឡើងច្រៀង ព្រោះតែជាប់ដៃរកស៊ីទៅវិញ ។


មជ្ឈដ្ឋានមហាជនបានលើកឡើងថាពេលនេះទាំងឈិត សុវណ្ណបញ្ញា និងសុខ ស្រីនាង សុទ្ធតែប្រឈមហានិភ័យក្នុងអាជីពដូចគ្នា តែអ្វីដែលធ្វើឲ្យគេដាក់ការសង្ស័យកាន់តែខ្លាំងនោះគឺពួកគេអាចនឹងសម្ងំធ្វើជំទាវលាក់មុខស្ងាត់ៗទើបបានជាលែងអាល័យជាមួយអាជីពដែលបានតស៊ូអស់រយៈពេលជាង១០ឆ្នាំមកនេះ ។ចំពោះសុវណ្ណបញ្ញា វិញនាងមិនធ្លាប់ការ ឬលែងប្ដីទេ ហេតុនេះគេជឿរថានាងដកថយពីចម្រៀង ដើម្បីផ្គាប់ចិត្តគូស្នេហ៍ នឹងអាចប្រថុយរៀបការបើមានសម្ពាធពីគ្រួសារ តែសម្រាប់ស្រីនាង ដែលលែងប្ដីលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ហើយលេចឭថាប៉ះស្នេហ៍ថ្មីជាមន្រ្ដីធំពូកែប្រចណ្ឌនោះធ្វើឲ្យនាងរឹតតែខ្លាចគេស្គាល់អត្តសញ្ញាណប្រុសស្នេហ៍ ហេតុនេះគេមិនរំពឹងថាអតីតតារាK.H រូបនេះហ៊ានរៀបការលើកទី២ឡើយ ៕

