Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡានដឹកលើសទម្ងន់២គ្រឿង ផាកពិន័យ ឃាត់ទុក១ឆ្នាំ

ចាប់ឡានដឹកលើសទម្ងន់២គ្រឿង ផាកពិន័យ ឃាត់ទុក១ឆ្នាំ

ខេត្តកំពង់ស្ពឺ ៖ រថយន្តដឹកទំនិញលើសទម្ងន់ ចំនួន២គ្រឿង ត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញពិន័យជាប្រាក់ និងឃាត់ទុក ១ឆ្នាំ ក្នុងប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅក្រុងច្បារមន កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

 ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ លោកសេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិ ន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន។

នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារបានត្រួតពិនិត្យយានយន្ត ចំនួន២គ្រឿង មានបំពាក់ឡូហ្គោ TH និង HC ដឹកទំនិញស្ករ-ស បានផ្ទុកទម្ងន់សរុបចន្លោះពី ៥៤តោន ដល់៨៩តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ១៩តោន ដល់៤៤តោន គិតជាភាគរយ គឺលើសចន្លោះពី ៥៤ភាគរយ  ដល់ ៩៨ភាគរយ ដែលច្បាប់អនុញ្ញាត ត្រូវបានពិន័យអន្តរការណ៍ ជាប្រាក់ និងឃាត់ទុករយៈពេល១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្តីជូនដំណឹង លេខ០៤៩ សជណ សក.គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែម ចំពោះយានយន្តដឹក ជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន អំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុក ចំនួន១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ និងសូមបញ្ជាក់ថា រាល់ការអន្តរាគមន៍ទាំងអស់ គឺពុំមានប្រសិទ្ធភាព និងត្រូវបានបញ្ចប់។

ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ ដើម្បីការពារផ្លូវថ្នល់យើង កុំឲ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នក ធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ ប្រសិនក្រុមហ៊ុនឬរថយន្តដឹកលើសទម្ងន់កំណត់ ក្រសួងសាធារណការនិងដឹកជញ្ជូន បន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយគ្មានការលើកលែងឡើយ៕

RELATED ARTICLES