Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរគា.../ស់ផ្ទះ លួចលុយ ៦ពាន់ដុល្លារ

ចោរគា…/ស់ផ្ទះ លួចលុយ ៦ពាន់ដុល្លារ

ខេត្តកណ្តាល ៖ ក្រុមគ្រួសារមួយ បានចាក់សោផ្ទះចោល រួចនាំគ្នាចេញទៅដាក់បិណ្ឌនៅវត្ត លុះត្រឡប់មកវិញ ប្រទះឃើញផ្ទះ ត្រូវបានចោរគាស់ចូលលួច យកប្រាក់ដុល្លារអស់ជាង ៥ពាន់ដុល្លារ និងប្រាក់រៀល ជាង៣លានរៀលថែមទៀត សរុបជាង៦ពាន់ដុល្លារ។

ករណីនេះ បានកើតឡើង នៅចន្លោះម៉ោង៧ និង៣០នាទីព្រឹក ទៅម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក។

ជនរងគ្រោះជាម្ចាស់ផ្ទះ មានឈ្មោះស៊ា វណ្ណា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ មានលំនៅភូមិបឹងលើ ឃុំខ្ពបអាទាវ ស្រុកលើកដែក។ ចំពោះសម្ភារៈ និងទ្រព្យសម្បត្តិដែលបាត់បង់ រួមមាន លុយខ្មែរប្រហែ លជិត៣លានរៀល លុយដុល្លារ ៥៦០០ដុល្លារ។  រីឯវត្ថុតាងចាប់យក រួមមាន បង្គោលរបងឈើទំហំ ប៉ុនកជើង ប្រវែង២,៤០ម៉ែត្រ ចំនួន១ដើម ចំរឹងដែកបង្អួច (បាក់) ប្រវែង ០,៣៥ម៉ែត្រ ចំនួន១ដើម។

យោងតាមការបំភ្លឺរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រ មាណ៧ និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គាត់ និងក្រុមគ្រួសារ បាននាំគ្នាចេញទៅដាក់បិណ្ឌ នៅវត្តមជ្ឈឹមវ័ន ហៅវត្តខ្ពបអាទាវ ហើយមុននឹងចាកចេញពីផ្ទះ គាត់បានរៀបចំចាក់សោរទ្វារបង្អួច និងបិទបារ៉ែតភ្លើងត្រឹមត្រូវ រួចក៏ចេញទៅវត្តតាមធម្មតា។

រហូតមកដល់វេលាម៉ោង១២ និង១៥នាទីថ្ងៃត្រង់ថ្ងៃដដែល ពេលដែលត្រឡប់មកពីវត្តដល់ផ្ទះវិញ ក៏បានចាក់ សោរចូលក្នុងផ្ទះ ស្រាប់តែឃើញភ្លើងបន្ទប់បើក ដោយមានការសង្ស័យ គាត់ក៏ដើរសំដៅមកក្នុងបន្ទប់ ស្រាប់តែឃើញ អីវ៉ាន់ រាយប៉ាយ ពេញបន្ទប់ ទើបដឹងថា មានចោរចូលផ្ទះ ហើយទ្វារផ្ទះខាងក្រោយ មានស្នាមគាស់ និងបាក់ចម្រឹងបង្អួច ទើបរាយការណ៍មកសមត្ថកិច្ចតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាលខ្ពបអាទាវ សហការជាមួយកម្លាំង ផ្នែកព្រហ្មទណ្ឌស្រុក និងកម្លាំងផ្នែក ពិនិត្យ វិភាគកន្លែងកើតហេតុ បានចុះមកដល់ទីតាំងកើតហេតុ  ដើម្បីប្រមូលវត្ថុតាង និងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនយកមកចាត់ការតាមនីតិវិធី៕

RELATED ARTICLES