Wednesday, November 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ថន លក្ខិណា រំលឹករឿង១០ឆ្នាំមុន ថតរឿងខ្មោ.../ច ជាមួយតួកុនថៃស្លា.../ប់

 ថន លក្ខិណា រំលឹករឿង១០ឆ្នាំមុន ថតរឿងខ្មោ…/ច ជាមួយតួកុនថៃស្លា…/ប់

ភ្នំពេញ ៖ តារាសម្តែង និងពិធីការិនីល្បីឈ្មោះ កញ្ញា ថន លក្ខិណា បានបង្ហាញការសោកស្តាយចំពោះការ បាត់បង់ជីវិតរបស់តារាសម្តែងថៃ លោក អាន់ខ:ផាន់ ណ:ម៉ាត ហៅ អម ដោយនាងបានរំលឹកថា តារាថៃរូបនេះ ធ្លាប់ថតរឿងជាមួយនាង កាលពី ១០ឆ្នាំមុនផងដែរ គឺរឿង «គំនុំខ្មោចសងសឹក» (The Return)។

 កញ្ញា ថន លក្ខិណា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ថា «ពិតជាសោកស្តាយចំពោះការបាត់បង់គាត់… ធ្លាប់ថតរឿងជាមួយគាត់កាលឆ្នាំ២០១៤ គិតមកដល់ពេលនេះមានរយៈពេល ១០ឆ្នាំហើយ គាត់ជាមនុស្សល្អ រួសរាយ រាក់ទាក់ និងពូកែ។ សូមដួងវិញ្ញាណក្ខន្ធបងប្រុស ទៅកាន់ឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ»។

ជាមួយគ្នានេះ កញ្ញា ថន លក្ខិណា ក៏បានបង្ហាញនូវរូបភាពអនុស្សាវរីយ៍ និងការចងចាំដ៏ល្អ រវាងនាង និងតារាសម្តែងថៃរូបនេះផងដែរ។

គួរបញ្ជាក់ថា លោក អាន់ខ:ផាន់ ណ:ម៉ាត ហៅ អម ជាតារាសម្តែងល្បីមួយដួង ក្នុងពិភពសិល្ប:ថៃ បានបាត់ បង់ជីវិត ក្នុងវ័យ ៣៩ឆ្នាំ ដោយសារជំងឺមហារីកសាច់ដុំបេះដូង។

ក្រោយមរណភាពរបស់តារាសម្តែងរូបសង្ហា លោក អម ស្រាប់តែកលេចមុខ នារីបរទសម្នាក់ ឈ្មោះ ដារីយ៉ា សេវ្រុក (Daria Shevruk) ចេញមកទួញយំសោក ទាំងដែលនុនមានមានអ្នកគាំទ្រណាម្នាក់ធ្លាប់បានឮដំណឹងថា តារាប្រុសវ័យក្មេងរូបនេះ បានរៀបការ និងមានប្រពន្ធតាំងពីពេលណាឡើយ ធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ចង់ដឹងរឿងរ៉ាវនៃទំនាក់ទំនងរបស់ពួកគេ។

តាមប្រភពអ្នកស្និទ្ធនឹងលោក អម បានឲ្យដឹងថា អម និងដារីយ៉ា ស្គាល់គ្នាជាង៤ឆ្នាំ មកហើយ ដោយពួកគេ រំពឹងថានឹងចូលរោងការ នៅឆ្នាំក្រោយនេះ ស្រាប់តែ អម បានធ្លាក់ខ្លួនឈឺធ្ងន់ ដោយជំងឺមហារីកសាច់ដុំបេះដូង រហូតដល់បាត់បង់ជីវិត ក្នុងវ័យត្រឹមតែ ៣៩ឆ្នាំ តែម្តង។

សូមបញ្ជាក់ថា កញ្ញា ថន លក្ខិណា ជាតារាសម្តែង និងពិធីការិនីល្បីឈ្មោះ ដែលកន្លងទៅ ក្រៅពីការថត សម្តែងភាពយន្ត រឿងភាគទូរទស្សន៍ នាងជាពិធីការិនីលេចធ្លោ នៅស្ថានីយទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស និងផលិតផ្សេងៗ ជាហូរហែផងដែរ ប៉ុន្តែមកដល់ពេលនេះ កញ្ញា ថន លក្ខិណា មិនទាន់បង្ហាញមុខបុរសជាម្ចាស់បេះដូងនាងនៅឡើយ៕ ខៀវទុំ

RELATED ARTICLES