Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម លួ.../ចម៉ូតូម្ចាស់ផ្ទះសំណាក់ ជា.../ប់ខ្នោះ៦

 លួ…/ចម៉ូតូម្ចាស់ផ្ទះសំណាក់ ជា…/ប់ខ្នោះ៦

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានចូលទៅដកក្នុងផ្ទះសំណាក់ ១កន្លែង រួចក៏ធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ព្រមទាំងទូរស័ព្ទ ១គ្រឿង របស់ម្ចាស់ផ្ទះសំណាក់ យកទៅលក់បានប្រាក់៤០០ដុល្លារ ដើរស៊ីចាយមិនទាន់អស់ផង ត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកសាកសួរ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាអ្នកទិញ រួមនិងបក្ខពួក ៥នាក់ទៀត នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំ ណាក់ ឡេង មុំ ស្ថិតនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះស៊ីម ផាន់ណា ហៅពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិតាឡាត់ចាស់ ឃុំអូរ ស្រុកភ្នំស្រួច។ ទី២-ឈ្មោះសោ ម៉េង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិនារាយណ៍ ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ។ ទី៣-ឈ្មោះអាត ភារៈ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសេរីអណ្តែត ឃុំនិទាន ស្រុកបសេដ្ឋ។ ទី៤-ឈ្មោះសោ ម៉េន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិនរាយណ៍ ឃុំពោធិ៍អង្ក្រង ស្រុកប សេដ្ឋ។ ទី៥-ឈ្មោះវ៉ាន់ ស៊ីគ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃស៊្រូល ឃុំពោធិ៍ អង្ក្រង ស្រុកបសេដ្ឋ និងទី៦-ឈ្មោះហ៊ន ឧត្តម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ មានករណីលួចម៉ូតូ បានកើតឡើងនៅចំណុចផ្ទះសំណាក់ឡេង មុំ បង្កដោយជនសង្ស័យឈ្មោះស៊ីម ផាន់ណា ហៅពេជ្រ បានធ្វើ សកម្មភាពលួចយកម៉ូតូ ១គ្រឿង ម៉ាកហុងដា  Beat ពណ៌ក្រហម ស៊េរីឆ្នាំ ២០២៣ មិនចាំស្លាកលេខ និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 11 ពណ៌ទឹកសមុទ្រ បានសម្រេច រួចជិះគេចខ្លួនទៅបាត់។

លុះមកដល់វេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃ២២ ខែកញ្ញា ឆ្នាំ២០២៤ តាមរយៈការស្រាវជ្រាវ នៅចំណុចផ្ទះសំ ណាក់ ម៉ី ជីង ស្ថិតក្នុងភូមិក្រោលក្រសាំង ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ កម្លាំងអធិការដ្ឋានស្រុកភ្នំស្រួច សហការជាមួយកម្លាំងអធិការដ្ឋានស្រុកបសេដ្ឋ បានធ្វើការ ឃាត់ខ្លួនឈ្មោះស៊ីម ផាន់ណា ហៅពេជ្រ នៅទីតាំងខាងលើ ព្រមទាំងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យថាគ្រឿងញៀន ៣កញ្ចប់ (តូច២ មធ្យម១) ទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 11 ពណ៌ទឹកសមុទ្រ (ទូរសព្ទ័របស់ជនរងគ្រោះ)។

តាមចម្លើយរបស់ឈ្មោះស៊ីម ផាន់ណា ហៅពេជ្រ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើប្រាកដមែន ហើយបានយកម៉ូតូនោះទៅលក់ឱ្យឈ្មោះម៉េង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅស្រុកបសេដ្ឋ ក្នុងតម្លៃ៤០០ដុល្លារ។

បន្ទាប់មកនៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋានស្រុកភ្នំស្រួច សហការជាមួយកម្លាំងអធិការដ្ឋានស្រុកបសេដ្ឋ បានទៅដល់ចំណុចផ្ទះរបស់ឈ្មោះសោ ម៉េង និងបានបន្តឃាត់ខ្លួនមនុស្ស ៥នាក់ទៀត (១-ឈ្មោះសោ ម៉េង ២-ឈ្មោះអាត ភារៈ ៣-ឈ្មោះសោ ម៉េន ៤-ឈ្មោះវ៉ាន់ ស៊ីគ័ន ៥-ឈ្មោះហ៊ន ឧត្តម) ព្រមទាំងដកហូតបានវត្ថុតាង រួមមាន ម៉ូតូម៉ាកហុងដា  Beat ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ ស្លាកលេខ កំពង់ចាម 1AC-0106 (ជាម៉ូតូរបស់ជនរងគ្រោះ)។ ម៉ូតូម៉ាកអ៊ីស៊ិនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ (ម៉ូតូរបស់ជនសង្ស័យឈ្មោះសោ ម៉េង)។ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១៧កញ្ចប់ (តូច១៦ មធ្យម១)។ ជញ្ជីងអេឡិចត្រូនិក សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន១។ ដាវកែច្នៃ  ចំនួន២ដើម។ កាំបិតផ្គាក់ ចំនួន១ដើម។ ឧបករណ៍សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យទាំង៦នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕

RELATED ARTICLES