Sunday, September 29, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទឹករណ្តៅដីភ្នំចំបាច់ ខៀវស្រងាត់ អាជ្ញាធរហា.../មចុះ.../លេង ព្រោះមានជាតិ.../គីមី

ទឹករណ្តៅដីភ្នំចំបាច់ ខៀវស្រងាត់ អាជ្ញាធរហា…/មចុះ…/លេង ព្រោះមានជាតិ…/គីមី

ខេត្តតាកែវ ៖ រណ្តៅដែលកើតពីការបំផ្ទុះយកថ្មមួយ នៅភ្នំចំបាប់ ក្នុងភូមិរំចេក ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ មានទឹកខៀវស្រងាត់ ថ្លាដូចកញ្ចក់ រំលេចសោភណភាពគួរឱ្យចង់ទៅទស្សនាកម្សាន្ត ប៉ុន្តែទោះជាយ៉ាងណាក្តី មិនត្រូវបានអាជ្ញាធរអនុញ្ញាតឱ្យចុះលេងទឹកនោះទេ ព្រោះ អាចគ្រោះថ្នាក់ដល់សុខភាព។

លោកភួន ឈីម អភិបាលស្រុកបាទី ដែលបានទៅពិនិត្យមើលទឹកល្អាងភ្នំចំបាប់ កាលពីពេលថ្មីៗកន្លងមកឱ្យ ដឹងថា លោកបានផ្តល់ដំណឹង ដល់ប្រជាពលរដ្ឋ មិនឱ្យទៅចុះងូតទឹកលេងនៅទីនោះទៀត ដោយសារទឹក មានសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់។ កាលពីអំឡុង ឆ្នាំ២០២០-២០២១ ធ្លាប់មានប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្តាខេត្តផ្សេងៗ ទៅទស្សនា និងងូតទឹកលេងនៅទីនោះ។

ដោយឡែកយោងតាមការបង្ហោះលើហ្វេសប៊ុក កន្លងមក របស់លោកកែវ រតនា ថា រណ្តៅជីកថ្មទាំងអស់នោះ កើតឡើងដោយសារ គេយករំសេវ ដាក់បំផ្ទុះយកថ្មលក់ ដូច្នេះទឹកនេះមិនស្អាតល្អទេ ។ ទឹកក្នុងរណ្តៅ អាចផ្ទុកដោយសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែក។

រណ្តៅរំសេវនៅភ្នំចំបាប់ អាចនឹងមានសេសសល់សារធាតុគីមីមួយចំនួន ដូចជា សារធាតុកំបោរ ជាពិសេសសារធាតុតេអ៊ិនតេ(TNT) ដែលវាគឺជាការលាយបញ្ចូលរវាងបូន (C) អ៊ីដ្រូហ្សែន(H) នីត្រូសែន (N) និងអុកស៊ីហ្សែន (O) ដែលកូដវា គឺ C7H5N3O6 ។ សារធាតុទាំងនេះ គេប្រើប្រាស់ដើម្បីងាយស្រួលយកថ្មភ្នំ រ៉ែ ឬការបង្កើតផ្លូវក្រោមដី កាត់ភ្នំ ជាដើម។

បច្ចុប្បន្នការប្រើគ្រាប់បែកបំផ្ទុះ គឺជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើន ហើយគ្រាប់បែកទាំងនោះ ផ្ទុកទៅដោយសារធាតុ TNT ក្រោយពីបំផ្ទុះយកថ្មឬរ៉ែ ជាទូទៅការដ្ឋានទាំងនោះបន្សល់នូវរណ្តៅជ្រៅៗ ដែលមិនមានចរន្តហូរចេញចូល ហើយទឹកដែលដក់ក្នុងរណ្តៅ ទាំងនោះ គឺពោរពេញទៅដោយសារធាតុគីមីជាច្រើន រួមទាំងតេអ៊ិនតេ (TNT) ផងដែរ។

ក្រៅពីនេះទៀត ការប៉ះពាល់រ៉ាំរ៉ៃជាមួយសារធាតុតេអ៊ិនតេ(TNT) អាចធ្វើឱ្យខូចថ្លើម និងតម្រងនោម ។ ជាមួយនឹងការប៉ះពាល់ម្តងហើយម្តងទៀត អាចបណ្តាលឱ្យចំនួនកោសិកាឈាមចុះទាប (ភាពស្លេកស្លាំង) និងការខូច ខាតប្រព័ន្ធសរសៃប្រសាទ។ រោគសញ្ញាផ្សេងទៀត ពីការប៉ះពាល់រយៈពេលវែង រួមមាន ឈឺក្បាល ងងុយដេក ឈឺទ្រូង និងពិបាកដកដង្ហើម។ ហូរទឹកមាត់ ដង្ហើមខ្លី ក្អក និងហើមសួត ក៏ត្រូវបានគេរាយការណ៍ផងដែរ។

ការប៉ះពាល់កម្រិតខ្ពស់ អាចរំខានដល់សមត្ថភាពឈាមក្នុងការដឹកនាំអុកស៊ីសែន បណ្តាលឱ្យឈឺក្បាល អស់កម្លាំង វិលមុខ និងមានពណ៌ខៀវ ចំពោះស្បែក និងបបូរមាត់ ជាដើម៕

RELATED ARTICLES