Friday, October 18, 2024
Homeតារាខ្មែរហេតុអីពេជ្រ សូលីកា ៖ប្រកាសផ្អា--/កច្រៀងរាំចុងឆ្នាំ ?

ហេតុអីពេជ្រ សូលីកា ៖ប្រកាសផ្អា–/កច្រៀងរាំចុងឆ្នាំ ?

ភ្នំពេញ៖ពេជ្រ សូលីកា ឬគង់ ស្រីពេជ្រ បានជូនដំណឹងទៅFan របស់ខ្លួនថាអ្នកចង់ទៅទស្សនា​ការច្រៀងសម្ដែងរបស់នាងមានឱកាសតែនៅដើមខែ១០ នេះទេ ព្រោះចាប់ពីពាក់​កណ្ដាល​ខែនេះតទៅនាងឈប់ទទួល ការច្រៀងEvent រហូតដល់ឆ្នាំក្រោយ។ការវាចារបស់​អ្នកមេ​ម៉ាយ​កូន១រូបស្រស់នេះក្រោយពីនាងបានបញ្ចេញ កាលវិភាគ(Schedule)ច្រៀងរាំរបស់នាងនៅខែ១០ នេះគិតតែ​ត្រឹមថ្ងៃទី៦ ដល់ថ្ងៃទី២០ មានគេជួលនាងទៅ ច្រៀងដល់ទៅ១០កម្មវិធីផ្សេងគ្នា បើទោះជាខែនេះ​ជា​រដូវ​ធ្លាក់ភ្លៀងក៍ដោយ តែនាងនៅតែអាចប្រាក់បានម៉ឺនដុល្លារ​ដដែលក្នុង​១ខែៗ​​។ដោយ​ឡែក​​​សម្រាប់ការវិលវិញនៅពេលណាឲ្យពិតប្រាកដនោះស្រីពេជ្រ នៅមិនទាន់​ជូនដំ​ណឹង​ទៅ​Fan របស់នាងឡើយ ។

 ជុំវិញការដកខ្លួនរបស់ពេជ្រ សូលីកា ពីEvent ផ្សេងៗយ៉ាងហោចណាស់ក៍៣ខែ​នេះគេ​នៅមិនទាន់ដឹងមូល ហេតុច្បាស់នោះទេ ប៉ុន្ដែFan របស់នាងខ្លះសង្ស័យនាងមិនចង់​ចេញ​មុខ​ច្រើន​ពេក​​​នាំតែគេសាំមុខ និងខ្លះទៀតថាស្រីពេជ្រ ចង់រកអ្វីដែលថ្មីពេលចេញមុខមកវិញ​នៅ​ដើម​ឆ្នាំ​២០២៥ ដើម្បីវាយលុកទីផ្សារចម្រៀងជាថ្មី។ទោះជាយ៉ាងណាការប្រកាស​មិនទទួល​ការច្រៀង​សម្ដែង​នៅចុងឆ្នាំនេះ ដែលមានន័យថាស្មើនិងចោលលុយដុល្លារទាំងដុំ​នោះនាំឲ្យ​មាន​​ការ​​លើកឡើងថាស្រីពេជ្រ ដែលធ្លាប់អះអាងថានាងច្រៀងសម្ដែង​រាល់ថ្ងៃដើម្បី​ចិញ្ចឹម​កូនផង ប្អូនស្រីផង ក្រោយម្ដាយនាងអ្នកស្រីស៊ិន ស្រីនាង ជាប់ពន្ធនាគារកាលពី​ដើមឆ្នាំ​២០២០ នោះ​បញ្ជាក់ថាសូលីកា មិនខ្លាចមានវិបត្តិសេដ្ឋកិច្ចឡើយ បើទោះជានាងបានចែកផ្លូវ​ជាមួយអតីត​គូដណ្ដឹង​ជាង២ឆ្នាំ ដែលធ្វើឲ្យនាងហាក់ដូចជាបាត់ដៃស្ដាំ​ម្ខាងក្ដី​។អ្នក​ខ្លះសង្ស័យ​សូលីកា អាច​យកពេលសម្រាកពីការច្រៀងEvent នោះទៅពិសោធន៍ស្នេហ៍ថ្មី បើទោះជា​បុរស​កូន​កាត់ចិន​ម្នាក់ដែលនាងធ្លាប់បង្ហាញភាពស្និតស្នេហ៍លើបណ្ដាញIG មួយប្រាវក្រោយ​ចែកផ្លូវ​ជាមួយ​លោ​ក​​គឹម ហាន នោះបានស្ងាត់ទៅវិញក្ដី ។

គួរបញ្ជាក់ថាពេជ្រ សូលីកា ស្ថិតក្នុងចំណោមតារាដែលធ្លាក់ខ្លួនមេម៉ាយតែ​នៅរក្សារ​បាន​​ទីផ្សារសិល្បៈ ដូចគ្នាទៅនិងពេជ្រ សោភា និងសុខ សោម៉ាវត្តី ជាដើម បើទោះជាការ​បង្ហា​ញ​ខ្លួនចុងក្រោយតាមPub មួយចំនួនគេឃើញនាងហាក់មានព្រលឹងជាងមុន​បន្ដិចក្ដី។បទ​ចម្រៀ​ង​​ស្រីពេជ្រ នៅឆ្នាំ២០២៤ ដែលនាងទទួលបានការគាំទ្រមានដូចជា«ថែការចងចាំ » និង​«បើអូនជួបគេ» ជាដើម ។ថ្វីត្បិតតែស្រីពេជ្រ មានទឹកដមសម្លេងមធ្យមមែន តែនៅពេល​ច្រៀ​ង​​ចម្រៀងស្នេហាបែបខូចចិត្តត្រូវសាច់រឿងផ្ទាល់ខ្លួន ហើយរូបសម្រស់នៅតែទាក់​ទាញនោះ​នាង​នៅតែមានអ្នកគាំទ្រ រហូតធ្វើឲ្យEvent តាមPub និងក្លឹបមួយចំនួនមិនអាច​មើលរំលង​នាងឡើយ។អ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះនិងអតីតគូស្នេហ៍មិនដែលហែកហួរគ្នាដូចគូស្នេហ៍មួយចំនួនទៀតពេលចែកផ្លូវគ្នានោះទេ ហើយលោកហាន អាចទៅជួបកូនប្រុស​លោក​ពេលណាក៍បាន ខណៈដែលពេលនេះអាណិកជនខ្មែរនៅអូស្រា្ដលីរូបនេះ​ច្រើនតែ​បង្ហា​ញវីដេអូពីការធ្វើម្ហូប និងនំខ្មែរនៅលើTik Tok ជាមួយគូស្នេហ៍មិនក្វល់ពីស្រីពេជ្រ ចេញ​ចម្រៀ​ង​បែបនៅតែអាលោះអាល័យលើអនុស្សាវរីយ៍ចាស់ជាមួយលោកឡើយ ។

 គេចាំមើលថាពេជ្រ សូលីកា ហ៊ានបង្ហាញគូស្នេហ៍ថ្មី អំឡុងពេលនាងផ្អាកទទួលច្រៀង​សម្ដែង​រយៈពេលខ្លីនេះដែរឬទេ ?

RELATED ARTICLES