Friday, October 18, 2024
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ៖ថៅកែថ្មី ទុកចិត្តខ្លាំង

រ៉េត ស៊ូហ្សាណា ៖ថៅកែថ្មី ទុកចិត្តខ្លាំង

ភ្នំពេញ៖ការចេញបានត្រឹម៣បទ«Lost » ,« Better Off » និង«ស្រ្ដីសេរី»គេមិនអាចវាយ​តម្លៃ​ថា​ស្រីស្រស់​រ៉េត ស៊ូហ្សាណា ធ្វើបានល្អ ឬអន់ជាងកាលនៅហង្សមាសបានទេ ព្រោះនាងនៅត្រូវ​ការ​ពេល​វេលាច្រើនបន្ថែមទៀត ដែលតាមព័តមានថាតារាធ្មេញចំពើសរូបនេះចុះកុង​ត្រាជា​មួយ​ផលិត​កម្ម​បារមី ដល់ទៅ៥ឆ្នាំ ឯណ្ណោះ ។ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ហ្សាណា ក្រោយ​ចេញ​បទ​​​ចុងក្រោយរបស់ខ្លួននៅទ្រនុំថ្មី «ស្រ្ដីសេរី » ធ្វើឲ្យតារាជើងចាស់របស់ហង្សមាសពេជ្រ សោ​ភា ក៍ចាប់អារម្មណ៍ផងដែរ ខណៈដែលហ្សាណា ត្រូវបានថៅកែនាងលោក​ស្រីឡូរ៉ា ម៉ម ម្ចាស់​ផលិតកម្មបារមី ផ្ដល់ទំនុកចិត្តដល់ស្រីក្មេងរូបនេះពេញទំហ៊ឹងតាម​រយៈការអនុញ្ញាត្តិឲ្យ​នាង​និ​ពន្ធបទចម្រៀង និងសាច់រឿងMV ដោយខ្លួនឯង ហើយក្រុមការងារផលិតកម្ម​ទាំងមូល​ចាំគាំ​ទ្រ​នាងពីក្រោយ ។សកម្មភាពរបស់ហ្សាណា នាពេលនេះបញ្ជាក់ថានាង​មិនដូចនៅ​ហង្ស​​មាសដែលជ្រក៨ឆ្នាំ គ្រាន់តែជាតារាចម្រៀងម្នាក់ចាំតែច្រៀង​បទផលិតកម្មទម្លាក់​ឲ្យ​ច្រៀង ហើយទាំងទំនុកច្រៀង ,និងការនិពន្ធMelody រួមទាំងសាច់រឿងMV ខាងផលិត​កម្ម​ជាអ្នក​រ៉ាប់​រងទាំងអស់ដែលមានន័យថានាងចាំតែទទួលបញ្ជាធ្វើតាមនោះទេ ព្រោះពេលនេះ​កិច្ច​ការ​ទាំងនោះនាងអាចសរសេរវាឡើងមកដោយខ្លួនឯងតែម្ដង ។អ្វីដែលពិសេសេនោះគឺ​នាង​អាចច្រៀងបទណាដែលខ្លួនស្រលាញ់បានដូចជាការសរសេរប៉ារ៉ូលខ្មែរ លាយភាសារអង់​គ្លេស​​​ជា​ដើម ។

 ប្រភពបានឲ្យដឹងថាតាមពិតថៅកែហង្សមាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន ក៍បានផ្ដល់សិទ្ធិឲ្យ​តារាមួយចំនួនអាចធ្វើបទចម្រៀងដោយខ្លួនឯងច្រៀងនៅហង្សមាសដែរ ឲ្យតែពួក​គេមាន​សម្ថ​ភាព ។ប៉ុន្ដែសម្រាប់ហ្សាណា ដែលមានវ័យទើបតែ២៤ឆ្នាំ នោះគេមិនដែលឃើញនាង​ចេះនិ​ពន្ធ​​បទចម្រៀង និងដឹកនាំសម្ដែងMv នៅហង្សមាស ដូចនាងច្រៀងឲ្យបារមី នេះឡើយ ។ចំ​ណែ​ករឿងដែលFan នាងហ្សាណា រង់ចាំនោះគឺគេចង់ឃើញស្រីស្រស់រូបនេះចាប់ដៃជា​មួយ​តារារ៉េប លោកវណ្ណដា ដើម្បីធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការបែប្រួល​ បើទោះជា​ពេល​នេះថៅកែផលិតកម្មបានបិទជិតឈឹងមិនទម្លាយពីពេលវេលាពួកគេចេញបទចម្រៀងលើកទី១​ជាលើក​ដំបូងជាមួយគ្នាក្ដី ។

 គួររំលឹកថារ៉េត ស៊ូហ្សាណា ធ្លាប់ចាប់ដៃជាមួយតារាចម្រៀងប្រុស៣នាក់មក​ហើយក្នុង​នោះមានដូចជាលោកដួង វីរៈសិទ្ធ ,សុវត្ថិ មុនីនាគ និងលីម តិចម៉េង ។តែក្នុងចំណោមដៃ​គូ​ខាង​​លើនេះមានតែមុនីនាគ ប៉ុណ្ណោះដែលហ្សាណា ស្និតស្នេហ៍ជាងគេហើយឪពុកម្ដាយ​នាង​មិនប្រឆាំងឡើយ ។ប៉ុន្ដែគួរឲ្យស្ដាយកាលពីឆ្នាំ២០២២ លោកស្រីឡុង ស្រីមុំ ម្ដាយ​របស់​មុនី​នាគ បានប្រកាសថាកូនប្រុសគាត់គ្មានស្នេហាជាមួយហ្សាណា ទេ ទើបធ្វើឲ្យពួកគេលែង​ហ៊ាន​កៀកកើយគ្នាទៀត។ហ្សាណា ច្រើនបង្ហាញអារម្មណ៍ឯកោ និងទៅដើរលេង​នៅបរទេស​តែឯងៗ បន្ទាប់ពីអត់មុនីនាគ តែពេលនេះនាងត្រៀមចាប់ដៃជាមួយតារាលេងម៉ូដ​សាក់​លោក​វណ្ណដា ម្ដង បើទោះជាFan ចង់ឲ្យនាងនិងមុនីនាគ វិលមកជួបជុំគ្នាជាថ្មីក៍ដោយ ។

 សម្រាប់អ្នកតាមដានសកម្មភាពសិល្បៈរបស់រ៉េត ស៊ូហ្សាណា លើកឡើងថា​ស្រីស្រស់​រូបនេះចិត្តសឿង ព្រោះ​ច្រៀងនៅហង្សមាស៨ឆ្នាំ នាងមានConcerts ពេញដៃ និងក្ដាប់​ស្ពត​ធំ​ៗ  ជាច្រើន ដែលអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗ  ប៉ុន្ដែពេលនេះបាន​ហើរ​ចោល​ហង្សមាសដោយគ្មានអាល័យ ដើម្បីបំពេញក្ដីស្រម៉ៃ​ខ្លួនឯង នោះគឺការច្រៀងបទអ្វី​ដែលនាងស្រលាញ់ បើទោះជាការចេញបើកឆាកដំបូង​គេ​ឃើ​ញ ​​Views ចម្រៀងនាង បទខ្លះ​តិចជាង​មុនក្ដី ។គេចាំមើលថាហ្សាណា ពេលប៉ះដៃគូទី៤ នាងទៅមុខ ឬថយ​ក្រោយ​?

RELATED ARTICLES