Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមមុខ.../អ្ហែ---/ងដាំពេជ្រមែន? ជា.../ប់ខ្នោះ១២

មុខ…/អ្ហែ—/ងដាំពេជ្រមែន? ជា…/ប់ខ្នោះ១២

ខេត្តសៀមរាប ៖ ក្មេងទំនើង ចំនួន២ក្រុម ក្រោយពីផឹកស៊ីស្រវឹង ជិះម៉ូតូដឹកគ្នាដើរលេង ជួបមុខគ្នា សម្លឹងមុខ និងបោះសម្តីឌឺដងដាក់គ្នា ដោយម្ខាងថា មើលមុខអញធ្វើអី? ម្ខាងថា មុខអ្ហែងដាំពេជ្រមែន?  រហូតផ្ទុះជម្លោះហិង្សា ទាញដំបងនិងមួកសុវត្ថិភាពដេញវាយគ្នាយ៉ាងអនាធិបតេយ្យ នៅត្រង់ចំណុចបរិវេណតំបន់រមណីយ ដ្ឋានប្រាសាទអង្គរធំ ហើយភ្លាមៗនោះ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបភ្លាមៗ ដោយឃាត់ខ្លួនក្មេងទំនើងទាំង២ក្រុម បានចំនួន១២នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីក្មេងទំនើង ២ក្រុម ផ្ទុះហិង្សាដាក់គ្នានេះ បានកើតឡើង កាលពីវេលារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចចំបក់កំណប់ (មាត់កសិណអង្គរ) ស្ថិតក្នុងភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប។

ក្មេងទំនើងទាំង១២នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន រួមមាន ទី១-ឈ្មោះវត ជីវ័ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូទ្រនិគម។ ទី២-ឈ្មោះខុម មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូទ្រនិគម។ ទី៣-ឈ្មោះសំ ឌីណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូទ្រនិគម។ ទី៤-ឈ្មោះសាន សាល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិពពែលកណ្តាល ឃុំពពែល ស្រុកសូទ្រនិគម។ ទី៥-ឈ្មោះជន ចាក់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូទ្រនិគម។ ទី៦-ឈ្មោះជន ចំ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រៃលាន ឃុំពពែល ស្រុកសូទ្រនិគមន។ ទី៧-ឈ្មោះខុន ដំ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិព្រៃលាន ឃុំពពេល ស្រុកសូទ្រនិគម។ ទី៨-ឈ្មោះហេង មុនី ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅ ភូមិពពេលកណ្តាល ឃុំពពេល ស្រុកសូទ្រនិគម។ ទី៩-ឈ្មោះអាន់ សុភណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិពពេលកណ្តាល ឃុំពពេល ស្រុកសូទ្រនិគម។ ទី១០-ឈ្មោះបៃ វិបុល ភេទប្រុស អាយុ១៩ឆ្នាំ មានលំនៅ ភូមិត្រពាំងត្រុម ឃុំពពេល ស្រុកសូទ្រនិគម។ ទី១១-ឈ្មោះគី បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម និងទី១២-ឈ្មោះអុល ភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ភូមិត្រពាំងត្រុម ឃុំពពេល ស្រុកសូទ្រនិគម។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលស្រុកសូទ្រនិគម បានចុះឃាត់ខ្លួនក្មេងទំនើង ២ក្រុម ចំនួន១២នាក់ ពាក់ពន្ធបទល្មើសជាក់ស្តែង ករណីហិង្សាដោយចេតនា វាយគ្នាទៅវិញមក នៅចំណុចចំបក់កំណប់ (មាត់កសិណអង្គរ) ស្ថិតក្នុងភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប។

ក្រោយពីបានទទួលព័ត៌មាននោះភ្លាម កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅសហការជាមួយនគរបាលមូលដ្ឋានស្រុកសូទ្រនិគម ធ្វើអន្តរាគមន៍ និងឃាត់ខ្លួនក្មេងទំនើងបានចំនួន១២នាក់ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ក្មេងទំនើងទាំង១២នាក់ បានឆ្លើយសារភាពប្រហាក់ប្រហែលគ្នាថា នៅវេលាម៉ោងកើតហេតុខាងលើ ភាគីទី១ បានបបួលគ្នាទៅលេងផ្ទះមិត្តភក្តិ ដោយមានការផឹកស៊ីរហូតដល់ថ្ងៃរសៀល រួចជិះម៉ូតូចេញ ក្នុងគោលបំណងដើរលេងពិធីបុណ្យភ្ជុំបិណ្ឌ។ លុះជិះទៅដល់ចំណុចចំបក់កំណប់ មុខខ្លោងទ្វារ កសិណអង្គរ ស្រាប់តែមានក្មេងទំនើង ១ក្រុមទៀត (ភាគីទី២) មានគ្នាប្រហែល ៦នាក់ ជិះម៉ូតូ ៣គ្រឿង ទៅ៤គ្រឿង កំពុងនៅឈរលេងទីនោះ។ ពេលនោះ ពួកគេបានសម្លឹងមើលមុខគ្នា ទើបធ្វើឱ្យកើតជាទំនាស់ពាក្យសម្តី ដោយដំបូងឡើយ ភាគីម្ខាងនិយាយថា “ពួកអ្ហែងមើលមុខអី?” ហើយភាគីម្ខាងទៀតក៏តបថា “មើលមុខមិនបាន មុខពួកអ្ហែងដាំពេជ្រមែន?” ជាហេតុធ្វើឱ្យផ្ទុះជាអំពើហិង្សា ដេញវាយគ្នាទៅវិញទៅមក ដោយខ្លះកាន់ដំបង ខ្លះយកមួកសុវត្ថិភាពដេញវាយគ្នា បណ្តាលឱ្យផ្អើលភ្ញៀវទេសចរចរណ៍ទៅលេងប្រាសាទអង្គរធំ ក្នុងទឹកដីខេត្តសៀមរាប តែម្តង ហើយភ្លាមៗនោះ ត្រូវបានសមត្តកិច្ចចុះទៅបង្ក្រាប និងឃាត់ខ្លួនភ្លាមៗដែរ។

ក្រុមក្មេងទំនើងទាំង១២នាក់ខាងលើ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES