Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រីស្អាតបើកឡានបុ.../ករបាំងថ្ម ខ្ទេ.../ចមុខ រ.../ត់ចោលឡាន

 ស្រីស្អាតបើកឡានបុ…/ករបាំងថ្ម ខ្ទេ…/ចមុខ រ…/ត់ចោលឡាន

ភ្នំពេញ ៖ នារីម្នាក់ បានបើករថយន្តទំនើប ១គ្រឿង ក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន រួចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់២កង់ ចំណែករថយន្តបង្កហេតុ ខូចខាតមួយកំណាត់មុខ រីឯនារីជាអ្នកបើកបររថយន្ត បានចុះគេចខ្លួនបាត់ភ្លាមៗ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តទំនើប ១គ្រឿង ម៉ាក BMW ពណ៌ស ពាក់ផ្លាកលេខ ឧ.មានជ័យ 2C-9999 បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅ ពីកើត មកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុ ត្រង់ចំណុចស្តុបក្តាន់ពីរ ស្រាប់តែរេចង្កូតទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាល យ៉ាងពេញទំហឹង បណ្តាលឱ្យបាក់អស់ចំនួន ២កង់ ដោយមួយកង់ខ្ទាតពីកន្លែងដើម ទៅកណ្តាលផ្លូវម្ខាងទៀត រីឯរថយន្តបង្កហេតុ ក៏បានខ្ទេចមួយកំណាត់មុខស្ទើរទាំងស្រុង ប៉ុន្តែករណីនេះមិនបង្កឱ្យមានគ្រោះថ្នាក់ទៅដល់មនុស្សណាម្នាក់នោះឡើយ។  ភ្លាមៗគេឃើញនារីម្នាក់ ជាអ្នកបើកបរ បានចុះពីរថយន្ត ហើយបានគេចចេញពីកន្លែងកើតហេតុបាត់ភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយមន្ត្រីជំនាញ ចុះមកធ្វើការវាស់វែង និងស្ទួច យករថយន្តបង្កហេតុ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីម្ចាស់រថយន្តចូលខ្លួន ដោះស្រាយតាមច្បាប់៕

RELATED ARTICLES