Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកស្រូវ បុ.../កគូទកុងតឺន័រ ក្រឡា.../ប់ផ្ងារជើង

ឡានដឹកស្រូវ បុ…/កគូទកុងតឺន័រ ក្រឡា…/ប់ផ្ងារជើង

ភ្នំពេញ ៖ រថយន្ត ១គ្រឿង ដឹកស្រូវរាប់រយបាវ បើកបរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលទៅបុកពីក្រោយរថយន្តកុងតឺន័រ ១គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យរងការខូចខាតខ្ទេចមុខ និងកាប៊ីន។ បន្ទាប់មកម្ចាស់រថយន្តដឹកស្រូវនោះ បានយកក្បាលរថយន្តថ្មី ទៅដោះដូរ ស្រាប់តែក្រឡាច់ដូយ បណ្តាលឱ្យក្រឡាប់កន្ទុយរ៉ឺម៉ក ចាក់បាវស្រូវចោលពេញផ្លូវតែម្តង ប៉ុន្តែជាសំណាងល្អ ពុំបានបណ្តាលឱ្យអ្នកបើកបរ ឬអ្នកដំណើរ ណាម្នាក់រងរបួសឡើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅតាមមហា វិថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) កែងផ្លូវលេខ១០៤ ស្ថិតនៅក្នុងភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ។រថយន្តដឹកស្រូវ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-8124 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដឹកស្រូវរាប់រយបាវ។ ចំណែករថយន្តកុងតឺន័រ មិនចាំម៉ាកនិងស្លាកលេខ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តកុងតឺន័រ ១គ្រឿង បានធ្វើដំណើរតាមបណ្តោយមហាវិថីស៊ីជីនពីង (ផ្លូវក្រវ៉ាត់ក្រុងទី៣) ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើត ហេតុ បានឈប់ភ្លើងស្តុបក្រហម។ ភ្លាមៗនោះស្រាប់តែមាន រថយន្តដឹកស្រូវខាងលើ បើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា ក្នុងល្បឿនលឿន ទៅដល់បុកពីក្រោយពេញទំហឹង។

ប្រភពដដែល បន្តថា ខណៈនោះបានបណ្តាលឱ្យរថយន្តដឹកស្រូវ រងការខូចខាតខ្ទេចមុខ និងកាប៊ីនយ៉ាងដំណំ ប្រើការលែងកើត។ បន្ទាប់មក ម្ចាស់រថយន្តដឹកស្រូវ បានយកក្បាលរថយន្តថ្មី ទៅដោះដូរ ស្រាប់តែក្រឡាច់ដូយ បណ្តាលឱ្យក្រឡាប់កន្ទុយរ៉ឺម៉ក ចាក់បាវស្រូវចោលពេញផ្លូវតែម្តង ប៉ុន្តែជាសំណាងល្អ ពុំបានបណ្តាលឱ្យអ្នកបើកបរ ឬអ្នកដំណើរណាម្នាក់រងរបួសឡើយ។

 ក្រោយកើតហេតុ អ្នកបើកបររថយន្តកុងតឺន័រ ដែលត្រូវរថយន្តដឹកស្រូវបុកពីក្រោយនោះ បានចុះទៅពិនិត្យមើលរថយន្តរបស់ខ្លួន ដោយឃើញពុំមានការខូចខាតច្រើន ក៏បន្តបើកទៅបាត់។ ចំណែករថយន្តដឹកស្រូវ បានឱ្យក្រុមកម្មករលើកស្រូវដាក់អែបខាង រួចស្ទួចលើកចេញពី កន្លែងកើតហេតុ ដើម្បីយកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES