កាណាដា៖អតីតតារាចម្រៀងRock និងBig Man ម៉ុក អានីត កំពុងពពោះកូនទី៣លើទឹកដីកាណាដា ខណៈដែលគូស្នេហ៍នាងតារាចម្រៀងលោកខេវិន (Lok Kevin Rock )កំពុងតំណើរការអាជីវកម្មថ្មីនៅប្រទេសទី២នេះផងដែរ ប៉ុន្ដែមិនទាន់កំណត់ពេលវេលាជាក់លាក់នៃការវិលមកស្រុកខ្មែរវិញឡើយ ។

លោកខេវិន បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៨ តុលា ថាតាំងពីចាប់ដៃគ្នាមកលោកនិងអ្នកនាងអានីត រស់នៅមានក្ដីសុខធម្មតាលើទឹកដីកាណាដា ហើយលោកនិងគូស្នេហ៍ក៍បានរៀបការតាមបែបគ្រីស្ទាននិងចុះអេតាស៊ីវិលរួចរាល់អស់ហើយមុននឹងសម្រេចចិត្តយកកូន។

លោកខេវិន ថ្លែងថា«ខ្ញុំនិងអានីត ធ្លាប់បានរៀបការតាមបែបគ្រីស្ទានហើយ តែមិនជាធ្វើធំដុំទេ ព្រោះនៅកាណាដា យើងក៍គ្មានសាច់ញាត្តិច្រើនដូចនៅខ្មែរដែរ។ពួកយើងទាំងពីរក៍បានចុះអេតាស៊ីវិលរួចអស់ហើយដែរ គឺធ្វើជាលក្ខណៈបរទេស ធម្មតាៗទេ»។

មុនម៉ុក អានីត មានផ្ទៃពោះនេះនាងនិងលោកខេវិន ក៍បានចេញច្រៀងតាមបណ្ដារកម្មវិធីមួយចំនួននៅពេលដែលតារាខ្មែរទៅច្រៀងសម្ដែងនៅទីនោះផងដែរដូចជាប៉ះជាមួយលោកឆន សុវណ្ណារាជ ,យ៉ែម សំអូន និងនាងឈិន ម៉ានិច្ច ជាដើម ។

លោកខេវិន បន្ថែមថា«ពួកយើងធ្លាប់ច្រៀងជាមួយតារាមកពីខ្មែរ មកសម្ដែងនៅកាណាដា តែមិនជាញឹកញាប់ទេ ព្រោះអីខ្ញុំរវល់រកស៊ីដែរ ដោយបានបើកភោជនីយដ្ឋានមួយនៅទីនេះ»។

គូស្នេហ៍របស់ម៉ុក អានីត មិនបញ្ជាក់ទេថាតើការមានកូន៣នាក់ គ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារលោកឬត្រូវយកថែម ប៉ុន្ដែលោកខេវិន ថាមានការនឹករលឹកស្រុកខ្មែរ និងអ្នកធ្លាប់រួមអាជីពហើយលោកនឹងមកលេងស្រុកនៅពេលវេលាសមស្រប។អំឡុងពេលដែលអានីត កំពុងពពោះកូនទី៣នេះ ដែរលោកខេវិន បានចេញសារផ្ដល់ភាពកក់ក្ដៅដល់អានីត ថា«ស្រ្តីម្នាក់នាងហ៊ានចាកចេញពីម៉ែឪក្រុមគ្រួសារដែលធ្លាប់រស់នៅយ៉ាងកក់ក្ដៅ មករួមរស់ អោបទ្រូងអ្នក ព្រោះអ្នកជាមនុស្សម្នាក់ដែលនាងស្រឡាញ់ និងជឿទុកចិត្ត ខ្លាំងបំផុតផ្ញើរ វាសនានៅក្នុងដៃអ្នកពេលខ្លះស៊ីអត់ស៊ីឃ្លាន នៅតែមិនរត់ចោលអ្នក ពេលពពោះចាញ់កូនញ័ររល្ហិតល្ហៃតែទ្រាំរហូតដល់ពេលសំរាលធ្លាក់ឈាមទាំងដុំៗ ព្រោះតែកូនរបស់អ្នកនោះហើយចាំបានទេពេលមានរឿងអ្វីក៏ដោយ…ចេះពិភាក្សាជាមួយនាង ចេះស្តាប់នាងខ្លះ ជឿនាងខ្លះទៅ… ហើយក៏ចេះព្រមចាញ់នាងខ្លះទៅ ព្រោះពេលជោគជ័យ ឬ បរាជ័យមានតែនាងម្នាក់ទេដែលតែងតែនៅក្បែរអ្នក។លើវិថីនៃគូជីវិតនេះត្រូវជួបរឿងបញ្ហាច្រើនណាស់ជាមួយគ្នា ផ្អែមល្វីងជូរចត់សាបប្រៃ ជៀសមិនផុតឡើយអំពីរការមានជំលួសទាស់ទែងគ្នាដូច្នេះការយល់និងអោយតម្លៃគ្នាគឺជារឿងសំខាន់បំផុត ជាហេតុអាចដោះស្រាយបញ្ហាពីធំទៅតូច ពីតូចទៅជាគ្មានធ្វើឲ្យអ្នករុញក្បូនតូចមួយនេះដល់ត្រឿយនៃសុមង្គល ។ ប៉ុន្តែបើអ្នកអស់ស្រលាញ់សូមកុំវាយធ្វើបាបរឺជេប្រមាថមាក់ងាយ ឬដាក់បណ្ដាសារនាងអី ដោះលែងប្រគល់នាងអោយទៅឪពុកម្ដាយក្រុមគ្រួសារនាងវិញចុះ នាងអាចអស់តម្លៃជាមួយអ្នក តែនាងមានតម្លៃមិនអាចកាត់ថ្លៃបានទេសំរាប់ក្រុមគ្រួសារបងប្អូនឪពុកម្ដាយរបស់នាង»។

ក្រៅពីម៉ុក អានីត និងលោកខេវិន តារាខ្មែរដែលកំពុងរស់នៅកាណាណដាមានដូចជាអ្នកនាងសៀម ស្រីណុច ,រស់ ម៉ូនីកា និងឡាយ លក្ខិណា ជាដើម៕



