ភ្នំពេញ៖ទោះជាមិននិយាយចំឈ្មោះ ប៉ុន្ដែពិធីករប៉ែន ចំរ៉ុង ត្រូវបានអ្នកលេងបណ្ដាញសង្គមលើកឡើងថាលោកហាក់ចង់ផ្លែផ្កា ដៀមដាមឲ្យអតីតឪក្មេករបស់ខ្លួននោះគឺលោកអ៊ិន សុភិន ក្រោយពីឪពុករបស់ភិន សុដាលីស រូបនេះត្រូវលោកណាវ៉ាត់ ទម្លាយក្នុងការLive កាលពីពេលថ្មីៗនេះថាលោកសុភិន បានឆាតទៅលោកដើម្បីសុំទិញសិទ្ធិ(License) រៀបចំMGI នៅឆ្នាំ២០២៥ បន្ទាប់ពីរូបលោកបានផ្ដាច់សិទ្ធិលើអ្នកនាងអ៊ឹម សុគន្ធា កាលពីពេលថ្មីៗនេះទាំងចម្រូងចម្រាសធ្វើឲ្យពលរដ្ឋខ្មែរផ្ទុះកំហឹងលើលោកណាក់វ៉ាត់ ឥស្សរក្រៃស៊ីន ស្ថាបនិក Miss Grand International (MGI)ដូចទឹកបាក់ទំនប់។ប៉ុន្ដែជុំវិញទង្វើរបស់លោកសុភិន ដែលហាក់ចង់ឲ្យណាក់វ៉ាត់ ផ្ដល់សិទ្ធិឲ្យលោករៀបចំMGI នៅឆ្នាំ២០២៥ នេះនាំឲ្យមានការរិះគន់ជុំទិសពីអ្នកលេងបណ្ដាញសង្គម ក្នុងនោះគេឃើញអតីតគូស្នេហ៍របស់កូនស្រីលោកគឺពិធីករប៉ែន ចំរ៉ុង ក៍បានចេញសារដោយប្រយោលដែលគេជឿថាសារនោះលោកចំរ៉ុង ចង់សំដៅដល់លោកសុភិន តែម្ដង។

ប៉ែន ចំរ៉ុង ថ្លែងសារថា«មានការអគិតិទៅលើភេទទី៣ មួយក្ដាប់តូច ខ្មែរនិងគេដែរ តែឈាមមិនសូវថ្លៃ ហ៊ឺ តែមិនអីទេ គ្នាមិនសូវចេះខ្មាសគេស្រាប់ហើយ»។

មានអ្នកចូលទៅខមិនសួរលោកប៉ែន ចំរ៉ុង ថាលោកចង់និយាយថាឲ្យលោកអ៊ិន សុភិន អតីតឪក្មេកលោកឬ យ៉ាងណា ប៉ុន្ដែលោកចំរ៉ុង មិនធ្វើអត្ថាធិប្បាយឡើយ ហើយFan លោកថាទោះជាលោកមិនប្រាប់ក៍គេដឹងថាម្នាក់នោះគឺលោកសុភិន ដែរ។

យ៉ាងណាមិនមែនតែលោកប៉ែន ចំរ៉ុង នោះទេ ប៉ុន្ដែមានតារាជាច្រើនទៀតបានចេញសារវាយប្រហារលើលោកអ៊ិន សុភិន ជុំវិញបញ្ហានេះក្នុងនោះមានដូចជាពិធីករលោកជា សុវណ្ណារិទ្ធ ថ្លៃងថា «ឮគេថាតាNawat Call ទៅគាត់ ដើម្បីរកបេក្ខភាពថ្មីទៅជំនួស ដល់តែពេលLive ទើបដឹងថាបងឆាតទៅតាហ្នឹង ទាំងដែលដឹងថា គេធ្វើដាក់យើង ក្នុងគោលបំណងមិនល្អទៅហើយ ហេតុអ្វីSophin In ?”។ចំណកទេព បូព្រឹក្ស វិញចេញសារទាក់ទងរឿងនេះថា«តាមពិតទៅយើងកុំទៅក្វល់ហ្នឹងមនុស្សខ្លះ ឱនក្បាលសុំលិតជើងគេអត់មើល កាលៈទេសៈ អាមនុស្សប្រភេទនេះវាចង់បានប្រយោជន៍បំបាក់មុខជាតិសាសន៍ យើងគួរពួតដៃគ្នាជ្រោមជ្រែងជាឈាមក្នុងសាច់ ពួកយើងមានស្មារតីរួបរួម ពួកយើងជាមនុស្សដឹងគុណដូនតា ដឹងគុណដែនដី គប្បីដឹងបុព្វបុរសយើងអាចឃើញស្រាប់ហើយតិរិច្ឆាន កើតមាននៅក្នុងសាច់ជាគ្រោះថ្នាក់។នេះជាការប្រមាថពួកយើងត្រូវការពិតនិងយុត្តិធ័ម ពួកយើងមានភាពថ្លៃថ្នូរ មិនមាយាដកខ្ញី មកអីដាក់ហ្នឹងទៅ ល្មមដល់ពេលយើងក្រោកឡើងមកបងប្អូន » ។

ចំណែកលោកអ៊ិន សុភិន បានចេញមុខបំភ្លឺក្នុងការLive ថាលោកពិតជាបានឆាតទៅលោកណាវ៉ាត់ មែនគឺក្នុងន័យជាការរាប់អានគ្នា ព្រោះលោកគ្មានរឿងអីជាមួយជនជាតិថៃម្នាក់នេះទេ ។ប៉ុន្ដែលោកសុភិន ហាក់និយាយបែបច្របូលច្របល់ម្ដងថាអត់ទិញLicense ថ្មីនិងជូនកាលថាបើគេឲ្យធ្វើទៀតលោកនឹងធ្វើជាដើម។លោកសុភិន ថែមទាំងនិយាយដោយមោទនភាពថាលោកលោកធ្វើឲ្យMiss Grand Cambodia ល្បី លោកក៍អាចធ្វើឲ្យកម្មវិធីមួយនេះរលាយ ឬដេកទៅវិញបានដែរ។ប៉ុន្ដែលោកសុភិន មិនបានឆ្លើយតបចំពោះសាររបស់លោកប៉ែន ចំរ៉ុង ដែលហាក់ចង់ដាស់តឿនលើលោកជុំវិញរឿងក្ដៅគគុកនេះឡើយ ។

គួរំលឹកថាប៉ែន ចំរ៉ុង បានភ្ជាប់ស្នេហាជាមួយនាងភិន សុដាលីស កាលពីឆ្នាំ២០១៤ ហើយនៅចុងឆ្នាំ២០១៥ ត្រូវបានលោកអ៊ិន សុភិន ប្ដឹងទៅតុលាការ រឿងបាត់កូនស្រីគាត់ដោយសារតែពិធីកររូបនេះ។នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ សុដាលីស សម្រាលបានកូនស្រី១ ឈ្មោះថាKatherina ដែលពេលនេះមានអាយុ៨ឆ្នាំ តែនាង មិនអនុ ញ្ញាត្តិឲ្យកូនស្រីជួបមុខលោកចំរ៉ុង ដោយផ្ទាល់ជាដាច់ខាត។ពេលនេះលោកចំរ៉ុង មានភរិយាថ្មីអ្នកនាងហ៊ុន ម៉ា ណេ ចាប់ដៃគ្នាជាង៥ឆ្នាំបានកូនស្រី២នាក់ តែចិត្តលោកនៅតែចង់ជួបមុខកូនស្រីខ្លួនជាមួយនាងដាលីស បើទោះជាបើទោះជាគ្មានសញ្ញាភ្លើងខៀវពីអតីតឪក្មេក និងប្រពន្ធក្ដី ៕



