Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរថ្លើ.../មធំ លួចរូបសំណាកលោកយាយម៉ៅ

ចោរថ្លើ…/មធំ លួចរូបសំណាកលោកយាយម៉ៅ

ខេត្តកំពត ៖ រូបសំណាកលោកយាយម៉ៅ ដែលដាក់ក្នុងអាស្រម ជាប់ដងផ្លូវ នៅត្រង់ចំណុចជើងភ្នំសែនហាន ច្រកសៀម ស្ថិតក្នុងឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ត្រូវបានជនមិនស្គាល់មុខ លួចយកចេញពីអាស្រមបាត់។

ករណីចោរលួចរូបសំណាកលោកយាយម៉ៅ នេះ បានកើតឡើង តាំងពីយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ មកម៉្លេះ តែទើបនឹងមានការភ្ញាក់ផ្អើលឡើង នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីមានអ្នកចូលទៅបន់ស្រន់ ប្រទះឃើញតែអាស្រម បាត់រូបសំណាកលោកយាយម៉ៅ។

តាមប្រភពប្រជាពលរដ្ឋ រស់នៅភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ថា ប្រជាពលរដ្ឋនៅភូមិដំណាក់ចំបក់ មានការសោកស្តាយណាស់ បន្ទាប់ពីមានចោរលួចរូបសំណាកលោកយាយម៉ៅ យកទៅបាត់ ព្រោះរូបសំណាកលោកយាយម៉ៅ ប្រជាពលរដ្ឋដែលធ្វើដំ ណើរឆ្លងកាត់ តែងនាំគ្នាចូលទៅអុជធូប បន់ស្រន់លោកយាយម៉ៅ សុំក្តីសុខ។

ប្រភពដដែល បន្តថា អ្នកភូមិគោរពបូជាលោកយាយម៉ៅ តាំងពីយូរយារណាស់មកហើយ គឺតាំងពីខ្ទមលោកយាយម៉ៅ នៅតូច រហូតអ្នកមានជំនឿ ធ្វើអាស្រមឱ្យធំ ស្រាប់តែមានគេលួចរូបសំណាកលោកយាយម៉ៅ យកទៅបាត់ កាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។

ប្រជាពលរដ្ឋ បានដាក់ការសង្ស័យថា អ្នកយករូបសំណាក់លោកយាយម៉ៅ ទំនងជាចង់រុករានយកដីជើងភ្នំ។ជុំវិញករណីខាងលើ អាជ្ញាធរស្រុកអង្គរជ័យ នៅមិនទាន់មានប្រតិកម្មនៅឡើយ គឺមានតែប្រជាពលរដ្ឋនៅឃុំសំរោងលើ តែប៉ុណ្ណោះ ដែលនៅកៀកនឹងអាស្រមលោកយាយម៉ៅ ដែលបានដឹង និងមានការភ្ញាក់ផ្អើល៕

RELATED ARTICLES