Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមល.../ក់ថ្នាំញៀនក្នុងវត្ត ជា---/ប់ខ្នោះ២នាក់

ល…/ក់ថ្នាំញៀនក្នុងវត្ត ជា—/ប់ខ្នោះ២នាក់

ខេត្តតាកែវ ៖ ជនសង្ស័យ ចំនួន២នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាប ឃាត់ខ្លួន នៅក្នុងបរិវេណវត្តមួយកន្លែង ដោយដកហូតបានវត្ថុតាងជាក់ ស្តែងមួយចំនួន នាំយកមកចាត់ការតាមច្បាប់។

ករណីនេះ បានធ្វើឡើង កាលពី វេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្នុងវត្តកំពង់ហ្លួង ស្ថិតក្នុងភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបុរី។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះឈួន ដារ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី (ជួញដូរ និងប្រើប្រាស់) និងទី២-ឈ្មោះឡាច លីណា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី (ប្រើប្រាស់)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាល ខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តតាកែវ នៅវេលាម៉ោង១រសៀល ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុកអង្គរបុរី បានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបុរី បានចុះបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចក្នុងវត្តកំពង់ហ្លួង ស្ថិតក្នុង ភូមិកំពង់ហ្លួង ឃុំអង្គរបុរី ស្រុកអង្គរបុរី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ (១-ឈ្មោះឈួន ដារ៉ា ២-ឈ្មោះឡាច លីណា) ព្រមទាំងដកហូតបានវត្ថុតាងមួយចំនួន រួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន២កញ្ចប់ និងទូរស័ព្ទ ចំនួន១គ្រឿង។

ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញធ្វើការសាកសួរនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES