Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អាជ្ញាធរចុះពិនិត្យស្ពានឈើទ្រុ.../ឌទ្រោម ក្នុងឃុំស្វាយយា

 អាជ្ញាធរចុះពិនិត្យស្ពានឈើទ្រុ…/ឌទ្រោម ក្នុងឃុំស្វាយយា

ខេត្តស្វាយរៀង ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានជុំវិញករណី ប្រជាពលរដ្ឋ ២ភូមិ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចង់បានស្ពានថ្ម មួយជំនួសស្ពានឈើចាស់ទ្រុឌទ្រោម សម្រាប់ធ្វើដំណើរទៅប្រកបមុខរបរ និងដឹកកសិផល នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលស្រុកស្វាយជ្រំ បានបញ្ជាក់ថា អាជ្ញាធរឃុំស្រុក និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងហើយ។

តាមប្រភពពីអាជ្ញាធរ បានឱ្យដឹងថា ស្ពានមួយកន្លែងនេះ សាងសង់អំពីឈើឆ្លងកាត់ព្រែករបោះព្រីងជាប់ព្រំ ប្រ ទល់ភូមិស្វាយយា និងភូមិទួលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានបណ្តោយប្រវែង ៣៦ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ មានប្រជាពលរដ្ឋចំនួន៥ភូមិ ឆ្លងកាត់ស្ពាននេះ ក្នុងនោះមានភូមិទួលវិហារ ភូមិស្វាយយា ភូមិក្តីស្លា ភូមិរបោះព្រីង ភូមិប្រម៉ា និងភូមិព្រៃបន្ទាយ ដែលមានទាំងសិស្សានុសិស្ស រៀនសាលាបឋម សិក្សាស្វាយយា អនុវិទ្យាល័យកៀនតាស៊ីវ កម្មករ កម្មការីរោងចក្រ បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទូទៅ និងដឹកកសិ ផលជាដើម បច្ចុប្បន្នស្ពាននេះមានសភាពទ្រុឌទ្រោមខ្លាំង ពិបាកធ្វើដំណើរឆ្លងកាត់។

ជាមួយគ្នានេះ ក្រោយការចុះពិនិត្យរួចមក អាជ្ញាធរឃុំ ស្រុក និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយ រៀង បានធ្វើសំណើសុំទៅក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈអភិបាលខេត្តស្វាយរៀង រួចហើយ។ បញ្ហានេះថ្នាក់ ដឹកនាំខេត្ត បានយកចិត្តទុកធ្វើការសម្របសម្រួលជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីឆ្លើយតបតាមសំណើ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាក្នុងពេលឆាប់ៗខាងមុននេះ៕

RELATED ARTICLES