Tuesday, November 26, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖ចេញសារដ៍រសើបផ្ញើរទៅ លោក ណៈវ៉ាត់ ឥស្សរក្រៃស៊ីន ម្ចាស់ស្ថាប័ន MGI 

លោកគួច ខេវិន ៖ចេញសារដ៍រសើបផ្ញើរទៅ លោក ណៈវ៉ាត់ ឥស្សរក្រៃស៊ីន ម្ចាស់ស្ថាប័ន MGI 

ភ្នំពេញ៖ក្នុងសារជាភាសារអង់គ្លេសជាច្រើនបន្ទាត់លោកគួច ខេវិន បានចេញសារទៅលោកលោកណៈវ៉ាត់ ឥស្សរក្រៃស៊ីន ម្ចាស់ស្ថាប័ន MGI  ថាលោកមានការខកចិត្តខ្លាំងចំពោះ ការនិយាយរបស់លោកដែលទាក់ទងនឹងការប្រកួត Miss Grand International ថ្មីៗនេះ ហើយលោកយល់ថាសកម្មភាពរបស់លោកណៈវ៉ាត់​ បានប្រើភាសាដែលមិនសមរម្យដែលអាចនឹងធ្វើឱ្យខូចខាតដល់ទនាក់ទំនងល្អរវាងប្រទេសកម្ពុជា និងប្រទេសថៃ ទាំងការទូតនិងទំនាក់ទំនងវប្បធ៌ម។

​លោកគួច ខេវិន អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV ហើយធ្លាប់ដឹកនាំកម្មវិធីសិល្បៈជាង២០ឆ្នាំ រួមទាំងការប្រកួតបវរកញ្ញាធំៗជាច្រើនផងដែរនោះបានថ្លែងសារទៅលោកណៈវ៉ាត់ ឥស្សរក្រៃស៊ីន ថា«សូមគោរពលោកណៈវ៉ាត់ ឥស្សរក្រៃស៊ីន,ក្នុងនាមជាអ្នកផលិតកម្មវិធីទូរទស្សន៍ និងកម្មវិធីកម្សាន្តដ៏ធំៗនៅប្រទេសកម្ពុជា រយៈពេលជាយូរមកហើយ ខ្ញុំសូមសម្តែងនូវក្តីព្រួយបារម្ភ និងការខកចិត្តរបស់ខ្ញុំចំពោះការនិយាយរបស់លោកដែលទាក់ទងនឹងការប្រកួត Miss Grand International ថ្មីៗនេះ។ ក្នុងនាមជាអ្នកមាន មុខមាត់ដ៏មានឥទ្ធិពលរបស់ស្ថាប័នមួយដែលអះអាងថាធ្វើកិច្ចការគ្រប់យ៉ាងប្រកបដោយក្តីមេត្តាករុណា សន្តិភាព ក៏ប៉ុន្តែការប្រព្រឹត្តិរបស់លោករួមទាំងពាក្យសម្តីបែរជាមិនសមរម្យចំពោះប្រទេសកម្ពុជា និងប្រជាជនខ្មែរ ដែលស្តាប់ទៅគឺជាការបន្ទាបបន្ថោកតម្លៃនៃ Miss Grand International ដែលលោកបានអះអាង។អស់រយៈពេលជាងមួយទសវត្សន៍មកហើយ នៃការប្រកួតលោកតែងតែបង្កបញ្ហាម្ដងហើយម្ដងទៀត សម្រាប់ហេតុផលដែលមិនគួគប្បី។ ពាក្យពេជ្រន៍របស់លោកមិនត្រឹមតែបានបង្កឱ្យមានការមិនពេញចិត្តនៅកម្ពុជា ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានកើតឡើងនៅប្រទេសហ្វីលីពីន ,អៃលែន និងវៀតណាម ដែលមានបញ្ហាជាសាធារណៈដូចគ្នា។ មិនថា នេះជាការឆ្លាស់គ្នា នៃអ្នកប្រកួត ឬការរិះគន់ពីអ្នកគាំទ្រ និងអ្នករៀបចំនៅក្នុងប្រទេសផ្សេងៗ នេះធ្លាប់បានក្លាយជាបទពិសោធន៍ម្តងហើយម្តងទៀតក្នុងលទ្ធផល Miss Grand International។

លើកចុងក្រោយនេះ លោកបានប្រើភាសារដែលធ្វើឱ្យខូចខាតនូវទំនាក់ទំនងដ៏ចម្បងរវាងប្រទេសកម្ពុជា និងប្រទេសថៃ និងអាចខូចខាតធ្ងន់ធ្ងរនៃទំនាក់ទំនងវប្បធម៌នៃទាំងពីរប្រទេសដែលខិតខំបង្កើតឡើង។ ចំពោះមុខនៃឥរិយាបថនេះ លោកគួរតែទទួលខុសត្រូវដើម្បីបង្ហាញនូវការគោរព និងសុំឲ្យមានការយោគយល់បន្ថែម ជាពិសេសចំពោះស្ត្រីវ័យក្មេងដែលចូលរួមក្នុងការប្រកួតនេះ។

ប្រជាជននៅជុំវិញពិភពលោក កំពុងតែតាមឃ្លាំមើលនិងស្តាប់រឿងនេះ ហើយក៏រួមបញ្ចូលទាំងប្រជាជននៃប្រទេសរបស់លោកផងដែរ។ តាមចំណេះដឹង និងបទពិសោធន៍នៃបុរសដែលមានអាយុវ័យចំណាស់ដូចលោកនេះ លោកគួរតែធ្វើជាគំរូរសម្រាប់មនុស្សជំនាន់ថ្មី ជាជាងក៍សាងកេរ្តិ៍ឈ្មោះអសោចសម្រាប់មនុស្សជំនាន់ក្រោយ។

លោកបានប្រកាសពាក្យដែលមានអត្ថន័យមិនគួរឲ្យស្តាប់និងគួរឲ្យស្អប់ខ្ពើមសប្រាប់ជនជាតិអាស៊ីព្រោះវាគឺជាទង្វើដែលប្រឆាំងនឹងមនុស្សធម៌បង្កើតការស្អប់ខ្ពើម និងបង្កហឹង្សា។ពាក្យរបសលោកសុទ្ធសឹងមិនសមទំនង ហើយវាធ្វើឲ្យប៉ៈពាល់ដល់ការប្រកួតនេះក៏លោកត្រូវតែទទួលខុសត្រូវដែរ។

​ពាក្យសម្តីរបស់លោកពិតជាគួរឱ្យពិចារណា ហើយយើងនឹងបញ្ជូនសារនេះទៅឱ្យស្ថានទូតថៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថៃ និងកម្ពុជា រួមទាំងក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅក្នុងបណ្តាប្រទេសទាំងអស់ដែលមានការចូលរួម។

ចំពោះលោក គួរគប្បីពិចារណាពាក្យសម្តីដែលលោកបានប្រកាស និងបញ្ឈប់នូវការស្អប់ខ្ពើម រើសអើងព្រម ជាមួយនឹងការសុំទោសសម្រាប់គ្រប់ប្រជាជាតិលើពិភពលោក​»។

 គួរបញ្ជាក់ថា រឿងរ៉ាវវិវាទដ៏ចម្រូងចម្រាស រវាងស្ថាប័ន Miss Grand Cambodia (MGC) និង Miss Grand International (MGI) ដែលដកហូតសិទ្ធិកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួត Miss Grand International 2024 បានកើនកម្តៅកាន់តែខ្លាំង បន្ទាប់ពីមានប្រតិកម្មពីមហាជនខ្មែរ ចំពោះកំហូចរបស់លោកណៈវ៉ាត់ ឥស្សរក្រៃស៊ីន ម្ចាស់ស្ថាប័ន MGI  ហើយលោកស្រី អ៊ឹម សុគន្ធា អ្នករៀបចំកម្មវិធីប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា (Miss Grand Cambodia) ដែលបានទិញសិទ្ធិរៀបចំកម្មវិធី Miss Grand International 2024 បានរៀបចំសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ បកស្រាយបំភ្លឺ និងអាក្រាតទង្វើកំហូចរបស់លោកណៈវ៉ាត់ ឥស្សរក្រៃស៊ីន ស្ថាបនិក Miss Grand International (MGI) ៕

RELATED ARTICLES