ភ្នំពេញ៖អែនជី បានសម្រាលកូនស្រីកាលពីថ្ងៃទី១០ ខែតុលា ដោយនាងដាក់ឈ្មោះថាគង់ រ៉ាឌីការអមរា ហើយនៅថ្ងៃកើតកូនទី២នេះនាងក៍ចេញចម្រៀងទាក់ទងរឿងស្នេហាផ្ទាល់ខ្លួនជាមួយស្វាមីដែរនោះគឺបទ«គ្រួសារតូច » ។នាងថាចាប់តាំងពីកាន់ដៃលោកគង់ សុខអេង ជាស្វាមីមកស្គាល់អស់ហើយនូវការរួមសុខទុក្ខ សប្បាយ យំ រំភើប ក្ដីសុខ កក់ក្ដៅ និងសុភមង្គល ។នៅមុនពេលសម្រាលកូនបនោះដែរអែនជី ក៍បានបង្ហាញពីការថ្នាក់ថ្នមរបស់ស្វាមីនាងនៅពេលនាងមានផ្ទៃពោះ ហើយប្ដីនៅក្បែគ្រែពេទ្យនាងសម្រាលកូន ។ទាំងតារាធ្លាប់រួមអាជីព និងអ្នកលក់Online ជាច្រើនបានចេញសារជូនពរNG ជាបន្ដបន្ទាប់និងថានាងរកឃើញនូវក្ដីសុខពិតប្រាកដ ពោលគឺជ្រើសស្នេហ៍ជាបុរសដែលស្រលាញ់នាងពិតប្រាកដហើយក៍សាងសុភមង្គលមួយដ៍រឹងមាំ ខណៈដែលក្រោយក្លាយជាភរិយារបស់លោកសុខអេង ភ្លាមអែនជី ក៍បានលះបង់អាជីពចម្រៀងចោលដោយគ្មានស្ដាយស្រណោះ បើទោះជាមានការព្យាករណ៍ថាបើនាងនៅច្រៀងមកដល់រាល់ថ្ងៃនាងអាចស្ថិតនៅលំដាប់ត្រដមត្រសងជាមួយនាងពេជ្រ សូលីកា ដែលធ្លាប់ច្រៀងរួមផលិតកម្មជាមួយនាងនៅM ក្ដី។ប៉ុន្ដែអែនជី ដែលងាកមកចាប់អាជីពជាអ្នកលក់សម្លៀកបំពាក់ និងផលិតផលតាមOnline ដូចបងថ្លៃរបស់នាង២នាក់ទៀតដែលជាអតីតតារាសម្ដែងដែរគឺអ្នកនាងផាន់ ម៉ូនីកា និងអ៊ឹម សុគន្ធា នោះពេលនេះNG រស់នៅក្នុងកម្រិតជីវភាពធូធារ មានផ្ទះធំ និងរថយន្ដជិះទំនើបៗមិនចាញ់តារាល្បីៗដែលកំពុងតែសកម្មក្នុងសិល្បៈឡើយ។ប្រភពបានឲ្យដឹងថាក្រោយសម្រាលកូនទី២នេះអែនជី គ្មានបំណងក្នុងការវិលទៅចូលផលិតកម្មណាជាថ្មីទេ ពោលគឺនាងអាចចេញបទចម្រៀងដោយខ្លួនឯងលើផេកហើយបង្ហោះអមការលក់ផលិតផលរបស់ខ្លួនប៉ុណ្ណោះ ។
គួរបញ្ជាក់ថាអែនជី បានរៀបការជាមួយតារាសម្ដែងលោកគង់ សុខអេង កាលពីខែមេសា ឆ្នាំ២០១៨ ដោយមានកូនប្រុសទី១ ឈ្មោះគង់ វីរៈអ៊ីដេន គម្រប់៤ឆ្នាំ ទើបសម្រេចយកកូនទី២ជាកូនស្រី។ប្រភពបានឲ្យដឹងថាអែនជី មិនស្ដាយចំពោះការបាត់បង់ប្រាក់ចំណូលពីអាជីពចម្រៀងទាំងស្រុងនោះទេ ព្រោះអ្វីដែលនាងប៉ងប្រាថ្នាចង់បានពីមុនដោយសាងសុភមង្គលជាមួយបុរសម្នាក់ដែលស្រលាញ់នាងពិតប្រាកដហើយក្លាយទៅជាអ្នកជំនួញពេលនេះបានក្លាយជាការពិត ។អ្វីដែលNG លែងមានអ្នករំខានជាង៦ឆ្នាំនេះគឺក្រោយនាងមានប្ដី ធ្វើឲ្យមន្រ្ដីធំៗដែលធ្លាប់តែតាមញ៉ែនាងនោះបាននាំគ្នាដកខ្លួនថយទៅវិញអស់ ព្រោះថាស្រីស្រស់គ្មានបំណងលេងផ្លូវកាត់ស្រវ៉ាដុំដុល្លារ ឬងារជំទាវ ដោយលោកតឆ័ត្រទេ តែនាងអាចនឹងឡើងជំទាវដូចបងថ្លៃទាំងពីររបស់នាងដែរ ព្រោះតាមព័តមានថាលោកសុខអេង នឹងឡើងជាមន្រ្ដីធំដូចបងប្រុសរបស់ខ្លួនលោកសុខម៉េង និងរ៉ាយុទ្ធ ដែរនាពេលខាងមុខ។
ក្រៅពីអែនជី តារាយកកូននៅឆ្នាំរោង នេះមានដូចជាឱក សុគន្ធកញ្ញា និងគង់ ច័ន្ទរដ្ឋា ជាដើម ។ប្រភពពីតារាជិតដិតបានឲ្យដឹងថាអែនជី ចង់បានកូនត្រឹមតែ២នាក់ ទេ ប៉ុន្ដែសា្វមីនាងលោកសុខអេង ចង់បានកូនថែម ហើយអាចយកកូនទី៣នៅពេលដែលកូនទី២មានអាយុ៤ឆ្នាំ ៕