Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកា.../ច់កម៉ូតូតូច រត់ចោ.../លម៉ូតូធំ ភ័យគេទាន់ ស្រែកថា---/ចោរ

កា…/ច់កម៉ូតូតូច រត់ចោ…/លម៉ូតូធំ ភ័យគេទាន់ ស្រែកថា—/ចោរ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូ ២គ្រឿង ក្នុងនោះ មាន១គ្រឿង ជាប្រភេទម៉ូតូធុនធំ បានចូលមកធ្វើសកម្មភាពកាច់កម៉ូតូហុងា ស្កុបពី ១គ្រឿង បានសម្រេច តែភ្លាមនោះត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្រែកឆោឡោ ធ្វើឱ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ ជិះម៉ូតូជនរង គ្រោះគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូធំ ១គ្រឿង ដែលពួកគេជិះមកធ្វើសកម្មភាព។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៩ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ស្កុបពី ស៊េរីឆ្នាំ២០១៩ មកចតចោលនៅមុខផ្ទះ តាមផ្លូវឌឿងហែម កែងផ្លូវលេខ២១៩ រួចជនរងគ្រោះបានដើរចូលទៅក្នុងផ្ទះ ស្រាប់តែបន្តិចក្រោយមក លេចមុខ ជនសង្ស័យ ចំនួន៣នាក់ ជិះម៉ូតូ ២គ្រឿង ក្នុងនោះមាន ១គ្រឿង ជាម៉ូតូធំ ឃើញម៉ូតូជនរងគ្រោះនៅមុខផ្ទះ ក៏ធ្វើសកម្មភាពចូលទៅកាច់ក តែពេលនោះមានយុវជន ១ក្រុមជិះ រ៉ឺម៉កមកដល់ ប្រទះឃើញសកម្មភាពរបស់ជនសង្ស័យ ក៏ស្រែកថា ចោរ!ៗ ជាហេតុធ្វើឱ្យក្រុមជន សង្ស័យភ័យស្លន់ស្លោ ជិះម៉ូតូជនរងគ្រោះ ដែលពួកគេកាច់កបានសម្រេច គេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូខ្លួនឯង ១គ្រឿង នៅកន្លែងកើតហេតុ ជាប្រភេទម៉ូតូធំ ម៉ាក Yamaha ពាក់ស្លាកលេខ ភ្នំពេញ 1KR-6166 (ស្លាកលេខខុសប្រក្រតី) សង្ស័យម៉ូតូលួចគេដែរ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ចំណុចកើតហេតុ រួចឱ្យជនរងគ្រោះ ទៅដាក់ ពាក្យបណ្តឹង និងយកម៉ូតូរបស់ជនសង្ស័យ ទៅប៉ុស្តិ៍ ដើម្បីស្រាវជ្រាវតាមឃាត់ខ្លួនក្រុមជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES