Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃា.../ត់ខ្លួនពលករខ្មែរ១៤នាក់ ឆ្លងដែនចូលស្រុកថៃ ខុសច្បា.../ប់

ឃា…/ត់ខ្លួនពលករខ្មែរ១៤នាក់ ឆ្លងដែនចូលស្រុកថៃ ខុសច្បា…/ប់

ប្រទេសថៃ ៖ ពលករប្រុសស្រីជាជនជាតិខ្មែរ ចំនួន១៤នាក់ ត្រូវបានទាហានឈុតខ្មៅថៃ ឃាត់ខ្លួន ខណៈដែលកំពុងធ្វើដំណើរតាម ត្រាក់ទ័រសណ្តោងរ៉ឺម៉ក ១គ្រឿង បើកបរដោយជនជាតិថៃ សំដៅនាំយកទៅធ្វើការដោយខុសច្បាប់។

ការឃាត់ខ្លួនពលករខ្មែរនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅតំបន់ ព្រំដែន ឃុំថាប់សាដេត ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

ពលករខ្មែរ ទាំង១៤នាក់ ដែលត្រូវទាហានថៃចាប់ឃាត់ខ្លួន មានប្រុស ចំនួន៧នាក់ និងស្រី ចំនួន៧នាក់។

តាមប្រភពសារព័ត៌មានថៃ បានឱ្យដឹងថា កម្លាំងផ្នែកបង្ក្រាបបទល្មើសរដ្ឋ (ប៊ូរ៉ាផា) កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានចាប់ឃាត់ខ្លួនពលករខ្មែរដែលចូលប្រទេសថៃ ដោយខុសច្បាប់ រួមនិងមេខ្យល់ជាជនជាតិថៃ ម្នាក់ នៅតំបន់ព្រំដែន ឃុំថាប់សាដេត ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។

ប្រភពដដែល បន្តថា មុនឈានដល់ការឃាត់ខ្លួនខាងលើ កម្លាំងផ្នែកប្រតិបត្តិការពិសេស ប៊ូរ៉ាផា ដឹកនាំដោយកម្លាំងពិសេស១១២ ក្រុមការងារពិសេស នគរបាលល្បាតព្រំដែនលេខ១ បានចុះល្បាតនិងត្រួតពិនិត្យតំបន់ទទួលខុសត្រូវ ស្ថិតក្នុងភូមិឃ្លាំងហ្វាន ភូមិលេខ១០ ឃុំថាប់សាដេត ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ។ លុះពេលកំពុងបំពេញភារកិច្ច បានប្រទះឃើញត្រាក់ទ័រសណ្តោងរ៉ឺម៉ក ផ្ទុកកម្មករនិងអីវ៉ាន់  ទើបឃាត់សាកសួរ និងត្រួតពិនិត្យ ដោយក្នុងនោះ ឃើញមានពលករខ្មែរ ចំនួន១៤នាក់ (ប្រុស៧ ស្រី៧) កំពុងជិះក្នុងរ៉ឺម៉កសណ្តោងខាងលើ។

តាមការសាកសួរ បុរសឈ្មោះ Bancha Waringut ជនជាតិថៃ ដែលជាអ្នកបើកបរត្រាក់ទ័រ បានឱ្យដឹងថា ខ្លួនពិតជាបាននាំពលករខ្មែរ ទាំង១៤នាក់  ឆ្លងដែនដោយខុសច្បាប់ ដើម្បីធ្វើការជាកសិករជាប់កិច្ចសន្យា នៅលើទឹកដីថៃ ប្រាកដមែន។

បុរសជនជាតិថៃ ជាមេខ្យល់ រួមនិងពលករខ្មែរ ទាំង១៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលិសថៃ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

RELATED ARTICLES