Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់សង្ឃ៣អង្គ តាយាយ៨នាក់ រៃ.../អង្គាសលុយតាមផ្លូវ

ចា…/ប់សង្ឃ៣អង្គ តាយាយ៨នាក់ រៃ…/អង្គាសលុយតាមផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរក្រុងប៉ោយប៉ែត បានចាត់វិធានការចំពោះក្រុមអ្នកដើររៃអង្គាសលុយ ចំនួន២ក្រុម ដោយឃាត់ខ្លួនមនុស្ស ចំនួន១១អង្គ-នាក់ (ព្រះសង្ឃ៣អង្គ) នាំទៅសាកសួរ អប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ស្ថិតក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត។

មន្ត្រីការិយាល័យធម្មការនិងសាសនាក្រុងប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា ជាការណែនាំពីប្រធានមន្ទីធម្មការនិងសាសនា ខេត្តបន្ទាយមានជ័យ អាជ្ញាធរក្រុងប៉ោយប៉ែត និងការិយាល័យជំនាញបានហៅក្រុមអ្នកដែលដើររៃអង្គាសលុយ នៅក្រុងប៉ោយប៉ែត ចំនួន២ក្រុម មានចំនួន ១១អង្គនាក់ ក្នុងនោះមានព្រះសង្ឃ ៣អង្គ និងមានគណៈកម្មការ និងអាចារ្យវត្តយាយជី ចំនួន៨នាក់ និងរថយន្តច្នៃ ចំនួន២គ្រឿង មានមេក្រូ ២ឈុត ដែលកំពុងដើររៃអង្គាសលុយតាមដងផ្លូវ ទីប្រជុំជនក្រុងប៉ោយប៉ែត។

ប្រភពដដែល បន្តថា នៅពេលដែលមន្ត្រីជំនាញនាំខ្លួនព្រះសង្ឃ និងគណៈកម្មការតាអាចារ្យវត្តយាយជី ចំនួន១១អង្គនាក់ មកធ្វើកិច្ចសន្យា គឺបានធ្វើសកម្មភាព មានរថយន្ត ២គ្រឿង និងមេក្រូបំពង់សំឡេង ដើររៃអង្គាសលុយពីប្រជាពលរដ្ឋ នៅក្នុងក្រុងប៉ោយប៉ែត ដែលធ្វើឱ្យប៉ះពាល់វិស័យសាសនា ដែលជាសាសនារដ្ឋ ប្រជា ពលរដ្ឋគោរពប្រតិបត្តិគ្រប់ៗគ្នា ទើបអាជ្ញាធរក្រុងប៉ោយប៉ែត ដែលមានការិយាល័យធម្មការនិងសាសនាក្រុងប៉ោយប៉ែត នាំមកធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពការដើរ ឬនិមន្តរៃអង្គាសលុយពីប្រជាពលរដ្ឋតទៅទៀត។មន្ត្រីធម្មការនិងសាសនាក្រុងប៉ោយប៉ែត បានបញ្ជាក់ថា លើកនេះត្រឹមតែណែនាំ និងធ្វើកិច្ចសន្យាចំពោះក្រុមអ្នកដែលដើររៃអង្គាសលុយនៅក្រុងប៉ោយប៉ែត បើមានលើកក្រោយ នឹងមានវិធានការតាមច្បាប់សាសនា ដោយមិនលើកលែងឡើយ ៕

RELATED ARTICLES