Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បហាងម៉ាស្សា វ៉ៃ.../ខ្នោះ.../១៣នាក់

បង្ក្រា…/បហាងម៉ាស្សា វ៉ៃ…/ខ្នោះ…/១៣នាក់

ភ្នំពេញ ៖ ហាងម៉ាស្សារបស់ជនជាតិចិន ១កន្លែង បានលួចលាក់បង្កប់សេវាផ្លូវភេទ លុះកម្លាំងរដ្ឋបាលខណ្ឌពោធិ៍ស៊ើបដឹង ក៏បើកប្រតិបត្តិការឆ្មក់បង្ក្រាប ដោយឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន១៣នាក់ នាំយកទៅសាកសួរ។

ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទនេះ បានធ្វើឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅត្រង់ចំណុចហាងម៉ាស្សា ឡុងជីតាវ ដែលមានទីតាំងនៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំ ពេញ ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ទទួលដំណឹងពីបងប្អូនប្រជា ពលរដ្ឋ បានរាយការណ៍ប្តឹង ទៅគណៈបញ្ជាការខណ្ឌពោធិ៍សែនជ័យ ដោយបានប្រាប់ថា ទីតាំងម៉ាស្សា ឡុងជីតាវ មានបង្កប់នូវសេវាបម្រើផ្លូវភេទ។ បន្ទាប់មក កម្លាំងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកអភិបាលរងខណ្ឌ និងអធិការរងទទួលបន្ទុក មានគ្រប់ជំនាញ បានចុះនៅទីតាំងខាងលើ ដោយមានជនជាតិចិន ជាថៅកែប្រុសម្នាក់ និងភ្ញៀវប្រុសម្នាក់ រួមនិងនារីៗជាបុគ្គលិក ចំនួន១១នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន ដោយសរុបទាំងអស់ទាំងស្រីទាំងប្រុស មានចំនួន១៣នាក់ និងវត្ថុតាងដកហូត រួមមាន ទូរស័ព្ទ ១២គ្រឿង ស្រោមអនាម័យ ចំនួន២ប្រអប់ធំ និងដែកកេះបុក ចំនួន២ដើម។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ មនុស្សប្រុសស្រីទាំង១៣នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌ ពោធិ៍សែនជ័យ បញ្ជូនទៅសាកសួរ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

RELATED ARTICLES