Thursday, November 14, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចា.../ប់គោយន្តដឹកឈើ ៣គ្រឿង មនុស្សរត់អស់

ចា…/ប់គោយន្តដឹកឈើ ៣គ្រឿង មនុស្សរត់អស់

ខេត្តកំពង់ធំ ៖ មន្ត្រីអធិការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឃាត់ចាប់គោយន្តដឹកឈើ ចំនួន៣គ្រឿង ក្រោយទទួលព័ត៌មានថា បានដឹកឈើក្នុងទិសដៅចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយកម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប សហការជាមួយកម្លាំងអាវុធហត្ថ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ដោយបង្ក្រាបបានភ្លាមៗ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចភូមិត្រពាំងក្រោល ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក។

យោងតាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា លទ្ធផលការបង្ក្រាបនេះ ឃាត់បានគោយន្តដឹកឈើចំនួន៣គ្រឿង ជាប្រភេទឈើស្រឡៅ ពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ ដើម្បីយកទៅលក់បន្តនៅខេត្តកំពង់ចាម។ ខណៈកម្លាំងសមត្ថកិច្ចចុះទៅដល់ ក្រុមជនល្មើសបាននាំគ្នារត់ចោលគោយន្តកន្ត្រៃ បាត់អស់។

បច្ចុប្បន្នវត្ថុតាង គោយន្តកន្ត្រៃ ៣គ្រឿង និងឈើ សមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីបន្តនីតិវិធី រង់ចាំម្ចាស់ចូលដោះស្រាយ និងពិន័យតាមច្បាប់។

សូមបញ្ជាក់ថា មួយរយៈនេះ ប្រជាពលរដ្ឋ បានសង្កេតឃើញថា សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានសហការជាមួយកម្លាំងប្រដាប់អាវុធ ធ្វើការបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើ បានជាបន្ត​បន្ទាប់ គួរឱ្យកត់សម្គាល់ មិនថាទ្រង់ទ្រាយធំ ឬការដឹកជញ្ជូន ប្រើរូបភាពតូចតាចក៏ដោយ៕

RELATED ARTICLES