Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកHuawei ដណ្តើមតំណែង​ Apple និង​ Samsung ក្រោយអ្នកទាំងពីរ​ជួបបញ្ហា

Huawei ដណ្តើមតំណែង​ Apple និង​ Samsung ក្រោយអ្នកទាំងពីរ​ជួបបញ្ហា

ទីផ្សារទូរស័ព្ទ៖ ទីភ្នាក់ងា​រប្រឹក្សាយោបល់​ Gartner ឲ្យដឹងកាលពីម្សិលមិញថា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ស្មាតហ្វូន​ធំមួយរបស់ចិន​ Huawei បាន​កាន់កាប់​កៅអី​របស់​ Samsung និង Apple ក្នុង​ផ្នែក​ផ្សារភាគហ៊ុន​ក្នុង​ឆ្នាំ​២០១៦ដោយ​សារ​តែ​​យីហោយក្ស​ទាំងពីរនេះ​ជួបប្រទះនឹងបញ្ហា​ជាច្រើន​ ។

ទីភ្នាក់ងារ​ខាងលើនេះបាន​ឲ្យ​ដឹង​នៅក្នុង​ការសិក្សា​ស្រាវជ្រាវមួយ​របស់ខ្លួនថា​ក្នុង​អំឡុងពេល​ពេញមួយឆ្នាំ​ យីហោ Huawei ត្រូវបានគេមើលឃើញ​ពី​ការ​លក់​របស់​ខ្លួន​លោតផ្លោះ​ឡើង​ត្រដែត​ប្រមាណជា​២៦,៧%​ ខណៈគូប្រជែងទាំង​យី​ហោ​​កូរ៉េខាងត្បូង​និងសហរដ្ឋអាមេរិក​សម្រេចបាន​ទិន្នផលលក់​ធ្លាក់ចុះ​៤,៣%​​។

​តាមលទ្ធផលនេះ​ Huawei អា​ច​បង្កើន​ផ្សារហ៊ុន​របស់ខ្លួន​ផ្នែក​ទូរស័ព្ទ​ស្មាតហ្វូន​រហូតដល់​​៨,៩%​ក្នុង​ឆ្នាំ​២០១៦ ពី​តួលេខ៧,៣%​កាលពី​ឆ្នាំ​២០១៥ ។ ចំណែក​ឯ​Samsung ត្រូវបាន​គេ​មើលឃើញ​ពី​ការ​រួញខ្លី​នៃ​ផ្សារហ៊ុន​​២ពិន្ទុពេញ​ឬស្មើនឹង​២០,៥%​ ហើយ​ Apple រួញខ្លី​១៤,៤%​ពី​តួលេខ​១៥,៩%​ ។

អ្នក​វិភាគ​របស់​ Gartner លោកស្រី Annette Zimmermann បាន​ថ្លែងថា​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ចិន​ Huawei សម្រេចបាន​ជោគជ័យ​ក្នុង​ការ​ប្រកួតប្រជែងឈ្នះ​​យីហោ​យក្ស​​ទាំងពីរ​ផ្នែក​ផ្សារហ៊ុនកាលពី​ឆ្នាំ​២០១៦ ។

ចំណែក​ក្រុមហ៊ុនទូរស័ព្ទ​ស្មាតហ្វូន​ចិន​ដទៃទៀត​មាន OPPO , BBK Communication Equipment (រួមមាន​យីហោ One Plus និង Vivo ) , ZTE, Xiaomi និង​Lenovo ។

លោកស្រី Zimmermann បាន​ថ្លែងថា​យើង​កំពុង​មើលឃើញ​ពី​ការរីកលូតលាស់​ជាក់​លាក់បំផុត​ធៀបនឹង​ឆ្នាំ​មុន​ នៅពេល​ដែល​អ្នក​ផលិត​ទូរស័ព្ទស្មាតហ្វូន​លំដាប់​លេខរៀងទី៣​មួយនេះ​និង​យីហោដទៃទៀត​បានពុះពារ​ពង្រឹង​ការកាន់​កាប់​ផ្សារហ៊ុន​លើ​សពី​៤%​។ ​Huawei ទំនងជា​​ពង្រឹង​តំណែង​របស់ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ក្នុងឆ្នាំ​២០១៧នេះ​ផងដែរ ។

គួរបញ្ជាក់ថា​ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៦ ការ​ដាក់បង្ហាញ​ iPhone 7 និង​ម៉ូដែល​ Noter 7 របស់ Samsung អាច​ជួយ​ធ្វើឲ្យ​ Apple កាន់កាប់​តំណែង​លំដាប់​កំពូល​​ក្នុង​ទីផ្សារ​ជាមួយ​និង​ផ្សារហ៊ុន​១៧,៩%​​ឬលក់ដាច់បាន​៧៧លានគ្រឿង​។ រីឯ​ Samsung លក់ដាច់​បាន​៧៦,៨លានគ្រឿង​ក្នុង​អំឡុងខែ​តុលាដល់ខែធ្នូ​ដែល​នាំមកនូវ​ផ្សារហ៊ុន​១៧,៨%​ ខណៈ​ Huawei លក់ដាច់បាន​៤០,៨លានគ្រឿង​ឬផ្សារហ៊ុន​៩,៥%​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES