Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បចោរលួចម៉ូតូ និងហាងបញ្ចាំ រកឃើញម៉ូតូ៣១គ្រឿង

បង្ក្រា…/បចោរលួចម៉ូតូ និងហាងបញ្ចាំ រកឃើញម៉ូតូ៣១គ្រឿង

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង របស់ស្ត្រីម្នាក់ បានសម្រេច រួចរត់គេចបាត់ដោយសុវត្ថិភាព លុះស្ត្រីរងគ្រោះប្តឹងសុំអន្តរាគមន៍ពីមន្ត្រីជំនាញអាវុធហត្ថ ក៏បើកការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតបានម៉ូតូ ត្រឡប់មកវិញភ្លាមៗ លុះក្រោយធ្វើការសាកសួរយកចម្លើយ ជនសង្ស័យបានសារភាពពីទីតាំងដែលរូបគេតែងយកម៉ូតូទៅលក់ ក្រោយលួចបាន ទើបកម្លាំងជំនាញ បានបន្តឆែកឆេរដល់ទីតាំងបញ្ចាំមួយកន្លែង និងដកហូតបានម៉ូតូ ចំនួន៣១គ្រឿង កង់បី១គ្រឿង ខណៈដែលម្ចាស់ទីតាំងដឹងខ្លួន បានរត់គេចខ្លួនបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ នៅចំណុចភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ជនសង្ស័យជាចោរលួចម៉ូតូ ដែលត្រូវបានឃាត់ខ្លួន មានឈ្មោះខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងបន្ទាន់ពីស្ត្រីរងគ្រោះ ឈ្មោះស៊ុន សៀវអេង ស្តីពីករណីចោរលួចម៉ូតូ នៅចំណុចភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ភ្លាមៗនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ឈ្មោះខន ដាវ រួមទាំងដកវត្ថុតាង ម៉ូតូ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យ កម្លាំងជំនាញទទួលបានតម្រុយនៃបទល្មើសពាក់ព័ន្ធលួចម៉ូតូ ហើយយកទៅលក់នៅកន្លែងទទួលទិញនិងបញ្ចាំមួយកន្លែង។

បន្ទាប់មក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានគោរពរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សុំគោលការណ៍ និងសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយ មានជ័យ ដើម្បីធ្វើការស្រាវជ្រាវ និងឆែកឆេរទីតាំងទទួ លផលចោរកម្មមួយកន្លែងនោះ ស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងមានកិច្ចសហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងម្ចាស់ទីតាំងផងដែរ។ ពេលកម្លាំងត្រួតពិនិត្យនិងឆែកឆេរទីតាំងខាងលើនោះ រកឃើញមានម៉ូតូ ចំនួន ៣១គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿង។ ចំណែកជនសង្ស័យដែលជាអ្នកទទួលបញ្ចាំ បានរត់គេចខ្លួនបាត់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា ចំពោះវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងយកមករក្សាទុកនៅមូល ដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវរកម្ចាស់ដើម។

ចំណែកជនសង្ស័យ ក្រោយឃាត់ខ្លួន និងសាកសួរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរង គ្រោះខាងលើប្រាកដមែន ហើយរាល់សកម្មភាពលួចម៉ូតូបាន ខ្លួនតែងតែយកមកលក់ឱ្យហាងបញ្ចាំខាងលើ។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យជាម្ចាស់ហាងបញ្ចាំ សមត្ថកិច្ចកំពុងស្រាវជ្រាវឃាត់ខ្លួន យកចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។

ជាមួយនេះ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យភិនភាគម៉ូតូ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារផង៕

RELATED ARTICLES