Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះជនសង្ស័.../យ៥នាក់ លាក់អាវុធខុសច្បាប់

វ៉ៃ…/ខ្នោះជនសង្ស័…/យ៥នាក់ លាក់អាវុធខុសច្បាប់

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីលួចនិងរក្សាទុក និងកាន់កាប់អាវុធដោយខុសច្បាប់។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបន្ទប់ជួលលេខ E103 ជាន់ទី១ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់  នៅត្រង់ចំណុចបន្ទប់ជួល លេខ E103 ជាន់ទី១ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធករណីលួច រក្សាទុក និងកាន់កាប់អាវុធដោយខុសច្បាប់។

ក្រោយបញ្ចប់ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ដែកកែច្នៃ (សម្ភារៈសម្រាប់កាច់កម៉ូតូ) ចំនួន១។ សារធាតុញៀន ចំនួន៦កញ្ចប់ ( ១ថង់ធំល្មម និង៥កញ្ចប់តូច) រួមនិងសម្ភារៈដាវ កាំបិត មួយចំនួនទៀត។

ជនសង្ស័យ ទាំង៥នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES