Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុ.../ស្សេខ្សែភ្លើង ឆេះ.../កុដិលោក

ទុ…/ស្សេខ្សែភ្លើង ឆេះ…/កុដិលោក

ខេត្តព្រះសីហនុ ៖ កុដិ១ខ្នង នៅក្នុងបរិវេណវត្តជោតញ្ញាណ ហៅវត្តលើ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាសន្ធោស ន្ធៅទាំងកណ្តាលយប់ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងពុទ្ធបរិស័ទក្បែរខាង រាយការណ៍សុំអន្តរាគន៍ពីកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយ អន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅចំណុចកុដិមួយខ្នង ស្ថិតក្នុងបរិវេណវត្តជោតញ្ញាណ ហៅវត្តលើ មានទីតាំងស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលព្រះសង្ឃ កំពុងសឹង ចំ ណែកប្រជាពុទ្ធបរិស័ទ កំពុងដេកលង់លក់ ស្រាប់តែធុំក្លិនឈ្ងៀមយ៉ាងចម្លែក លុះក្រោយពីក្រោកមកមើល ឃើញមានហុយផ្សែងចេញពីកុដិព្រះសង្ឃខាងលើ និងឆាបឆេះចេញជាអណ្តាតភ្លើង បង្កឱ្យភ្ញាក់ផ្អើលកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ស្នងការខេត្តចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង១១យប់ថ្ងៃដដែល ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។

គ្រោះអគ្គិភ័យខាងលើ រងខូចខាតសម្ភារៈមួយចំនួនក្នុងកុដិ និងមិនឆេះរាលដាលទៅដល់កុដិផ្សេងទៀតឡើយ ហើយក៏មិនបង្កឱ្យព្រះសង្ឃនិងពលរដ្ឋណារងរបួសដែរ ។ អគ្គិភ័យនេះសមត្ថកិច្ចបានឱ្យដឹងថា គឺកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី៕

RELATED ARTICLES