ភ្នំពេញ៖ម្ចាស់ពានX Factor រដូវកាលទី១ ចាន់ សុបញ្ញា ដែលកើតជំងឺទឹកនោមប្រៃ៣ឆ្នាំមក ហើយ និងញាំបានតែអាហារណាដែលមានជាតិសាប ញាំប្រៃមិនបាននោះ រយៈពេលចុងក្រោយនេះបញ្ចេញរូបអោបថើបស្រីក្មេងដែលជាគូសង្សារដោយបើកចំហតែម្ដង នៅលើបណ្ដាញសង្គមតិកតុក រហូតមានFan បញ្ញាខ្លះបានណែនាំឲ្យលោកគួរតែផ្ដោតលើការថែទាំសុខភាពឲ្យបានរឹងមាំសិនទៅ ចាំប្ដូរសង្សារទៀត។ការលើកឡើងបែបនេះព្រោះតែបញ្ញា បានផ្លាស់ប្ដូរដៃគូរបស់ខ្លួន ពោលគឺមិនមែនតែម្នាក់ទេ តែអ្វីដែលគួរឲ្យឆ្ងល់ថាហេតុអ្វីបានជាពួកគេអោបថើបគ្នាចាំបាច់បង្ហាញចំហបែបនេះទៅវិញ ? អ្នកខ្លះថាខាងស្រីចង់ល្បីតោងបញ្ញា តែមួយចំនួនទៀតថាបញ្ញា ចង់ធ្វើដូចរៀមច្បងខ្លួនតារាចម្រៀងរ៉េប ម៉ាន់ វណ្ណដា ដែលកំពុងតែផ្អែមល្ហែមស្នេហាជាមួយនាងLauryn ជាសាធារណៈ ខណៈថុល សុភិទិ ក៍កាន់តែស្អិតល្មូតជាមួយអ្នកមេម៉ាយនាងម៉ានីន ជាចំហដែរ។តែសម្រាប់បញ្ញា ដែលមានសុខភាពមិនសូវអំណោយផល ហើយកំពុងតែនៅសិក្សារទៀតគួតែប្រឹងសិក្សារ និងច្រៀងរាំ រកលុយ ប្រសើរជាងប្ដូរសង្សារទៀត ។


ចាន់ សុបញ្ញា មិនអាចទាក់ទងបានទេ កាលពីពេលថ្មីៗនេះ ព្រោះទូរស័ព្ទតេចូលបែជាមានស្រ្ដីម្នាក់លើកនិងថាមិនស្គាល់បញ្ញា ឡើយ។ទោះជាយ៉ាងណានារីដែលបញ្ញា ចាប់គ្រញិចអោបថើបវក់វីចុងក្រោយនេះនាងមានឈ្មោះតិក តុក និងហ្វេសបុកថាJuly Kaa ហើយពិតជាមានរូបសម្រស់គួរឲ្យក្នក់ក្នាញ់មិនចាញ់នាងLauryn ស្រីស្នេហ៍របស់វណ្ណដា ឡើយ។


សូមបញ្ជាក់ថាចាន់ សុបញ្ញា ជាតារាវ័យក្មេងដែលមានការតស៊ូក្នុងជីវិតជាក្មេងវត្ត និងព្យាយាមប្រលងចម្រៀងនៅហង្សមាស២លើករហូតក្លាយទៅជាម្ចាស់ពានX – Factor Cambodia រដូវកាលពី១ ឆ្នាំ២០១៩។តារាវ័យក្មេងរូបនេះធ្លាប់រងការិះគន់ដូចទឹកបាក់ទំនប់ក្រោយលើកពានថ្មីៗ ព្រោះតែមនុស្សភាគច្រើនថាលោកច្រៀងមិនកើត ហង្សមាសចេះតែឲ្យពាន។ប៉ុន្ដែអ្នកជំនាញសិល្បៈលើកឡើងថាបញ្ញា នៅក្មេង ហេតុនេះពេលពេញវ័យសម្លេងនឹងមានការប្រែប្រួលវិវត្តន៍ធ្វើបានល្អជាងនេះមិនខាន។តែរឿងដែលគួរឲ្យខកចិត្តសម្រាប់អ្នកគាំទ្របញ្ញា វិញគឺឈរជើងនៅហង្សមាស៥ឆ្នាំ ម្ចាស់ពានរូបនេះមានបទចម្រៀងចេញបានតិចតួចបំផុត ហើយឆ្នាំខ្លះគេសឹងតែមិនឃើញលោកមានឱកាសឡើងច្រៀងតាមឆាកតន្រ្ដីធំៗដូចគេឡើយ ។តែទាំងលោកកៅ សីហា និងEco Vak Song ដែលជាអ្នកដឹកនាំសម្ដែងMV នៅហង្សមាស ធ្លាប់ចេញមុខសរសើរពីបញ្ញា ថាប្រឹងរៀនសូត្រ និងច្រៀងទាំងខ្លួនឈឺ ពោលគឺមិនរាថយ ឬចុះចាញ់និងឧបស័គ្គជីវិតឡើយ ។


មជ្ឈដ្ឋានមហាជនបានលើកឡើងថាចាន់ សុបញ្ញា ៥ឆ្នាំនៅហង្សមាសមិនទាន់បញ្ចេញសម្ថភាពអស់ទេ ព្រោះការចេញបទចម្រៀងលើទីផ្សារនៅមានកម្រិត បើទោះជាពេលនេះផលិតកម្មនេះគ្មានព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ក្ដី ប៉ុន្ដែតារាប្រុសដែលលេចធ្លោប្រចាំផលិតកម្មនៅតែរកមិនទាន់ឃើញទៅវិញជាង៤ឆ្នាំចុងក្រោយនេះ។ចំណែកបញ្ញា វិញទោះជាមិនសូវមានទីផ្សារល្អ ហើយសុខភាពមិនអំណោយផលក៍លោកនៅតែចង់ឲ្យគេគ្រប់គ្នាមើលឃើញថាជីវិតលោកមានក្ដីសុខព្រោះបានដៃគូស្នេហាដ៍យល់ចិត្តនៅគាំទ្រនិងកៀកកើយលោកគ្រប់ពេល ។តែគេចាំមើលថានៅដើមឆ្នាំ២០២៥ បញ្ញាដែលនឹងផុតកុងត្រា ជាមួយហង្សមាសនោះលោកនឹងដើរចេញដូចរៀមច្បងដែរ ឬនៅបន្ដច្រៀងដោយគ្មានកុងត្រាជាមួយផលិតកម្មដែលតារាគជើងគ្នា តែលែងសូវមានបទឲ្យតារាច្រៀងនេះ ស្របពេលដែលលោកក៍បានផ្លាស់ប្ដូរស្ទីលច្រៀងពីបទស្លូវមកច្រៀងរ៉េប ដូចមិត្តរួមក្រុមទេព ពិសិដ្ឋ ដែរ ៕
