Monday, November 25, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនពលករខ្មែរ ៥នាក់ ប្រុងឆ្លងដែនខុ.../សច្បាប់

ឃាត់ខ្លួនពលករខ្មែរ ៥នាក់ ប្រុងឆ្លងដែនខុ…/សច្បាប់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចំបក់ វរសេនាតូចនគរបាលការពារព្រំដែនគោគលេខ ៨១៥ អនុវត្តបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកវរសេនីយ៍ឯកសួង សៅ មេបញ្ជាការវរសនាតូចនគបាលការពារព្រំដែនគោក ៨១៥ ក្នុងការរឹតបន្តឹង ទប់ស្កាត់រាល់បទល្មើស ពិសេសពលករចំណាកស្រុកដោយខុសច្បាប់។

ជាក់ស្តែង នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចំបក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង ទទួលទិស និងលោកវរសេនីយ៍ត្រី ប៊ុន គុន នាយនគបាលប៉ុស្តិ៍ បានធ្វើការចុះល្បាត ប្រទះឃើញពលករខ្មែរ ចំនួន៧នាក់ បម្រុងលួចឆ្លងដែន ខុសច្បាប់ ចេញទៅប្រទេសថៃ ត្រង់ចំណុចមុខមណ្ឌលសុខភាពឃុំបឹងបេង និយាមការ 214390,1495444 (IN1960) ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានចំនួន៥នាក់ (ស្រី២នាក់) ចំ ណែកជនសង្ស័យចំនួន២នាក់ ជាអ្នកនាំផ្លូវឆ្លងដែន បានរត់គេចខ្លួនបាត់។

ក្រោយឃាត់ខ្លួន ពលករទាំង៥នាក់ ត្រូវបានកម្លាំងនគបាលប៉ុស្តិ៍ចំបក់ នាំយកមកធ្វើការ សាកសួរ និងណែនាំ រួចបានឱ្យពួកគាត់វិលត្រឡប់ទៅកាន់លំនៅឋានរៀងៗខ្លួនវិញ។

ដោយឡែក ជនសង្ស័យចំនួន២នាក់ ជាអ្នកនាំផ្លូវ (មេខ្យល់) សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តាមចាប់ខ្លួន ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES