Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបណ្តេ.../ញថៃ ១១នាក់ ចេញពីកម្ពុជា

បណ្តេ…/ញថៃ ១១នាក់ ចេញពីកម្ពុជា

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃ ចំនួន១១នាក់ (ស្រី៥នាក់) ដែលបានលួចឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ចូលមកស្នាក់នៅ និងធ្វើការងារក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខុសច្បាប់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃើញ និងឃាត់ខ្លួន បណ្តេញចេញពីកម្ពុជា ឱ្យត្រឡប់ទៅស្រុកវិញ។

ការបណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជា នេះ បានធ្វើឡើង កាលពីពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ តាមច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត ដោយមានការសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់ គ្រងកន្លែងត្រៀមបណ្តេញចេញ នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ នាយរងការិយាល័យ។

យោងតាមបញ្ជាលោកឧត្តមសេនីយ៍ត្រី ប្រធាននាយកដ្ឋានច្រកទ្វារទី១ ជនជាតិថៃ ខាងលើ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត បានប្រថាប់ត្រាហាមចូលប្រទេស រយៈពេល៥ឆ្នាំ។ បន្ទាប់មក ភាគីកម្ពុជា បានប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក JARUDA TONPRANG ឋានៈនាយរងផ្នែកប៉ុស្តិ៍នគរបាលអន្តោប្រ វេសន៍ច្រកទ្វារព្រំដែនអន្តរជាតិ បានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត៕

RELATED ARTICLES