ភ្នំពេញ៖អ្នកតាមដានរឿងស្នេហារបស់ពេជ្រ សោភា -ឆឹម សក្កដា អាចនឹងវិលក្បុងបន្ដិច ព្រោះក្រោយពួកគេប្រកាសភ្ជាប់ពាក្យជាមួយគ្នាបានជិត២ឆ្នាំនេះអ្នកទាំងពីរម្ដងផ្អែមល្ហែម ម្ដងប្រៃល្វីងជូចត់ ដែលក្នុងនោះលោកសក្កដា ធ្លាប់ព្រមានធ្វើអត្តឃាត បញ្ចប់ជីវិតជាច្រើនលើក ច្រើនសារ តែមិនបានសម្រេច ខណៈដែលសោភា វិញមិនត្រឹមតែអត់ច្បាស់លាស់រឿងរៀបការនោះទេ ប៉ុន្ដែនាងចាត់ទុកខ្លួននៅតែជាអ្នកមេម៉ាយSingle តទៅទៀត និងថាមិនដឹងរឿងអ្វីទាំងអស់ទាក់ទងរឿងលោកសក្កដា លែងចង់ដកដង្ហើមលើផែនដីនេះទៀត។ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះលោកសក្កដា ដែលកំពុងលេបថ្នាំជាប្រចាំ ព្រោះមានជំងឺវិបត្តិផ្លូវចិត្តនោះបានទៅលួងលោមសោភា នៅផ្ទះនាងសុំដឹកដៃនាងទៅប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍«ស្នាមញញឹមនៃកម្ពុជា» នៅថ្ងៃទី២៩ -៣០តុលា ។ដោយសារលោកសក្កដា មានល័ក្ខខណ្ឌថាសុំបណ្ដើរនាងក្នុងឋានៈជាមិត្តភក្ដិ ឬពួកម៉ាក នោះទេទើបសោភា សម្រេចចិត្តយល់ព្រមទៅជាមួយលោកសក្កដា ដោយសន្យាស្លៀកពាក់ឈុតបុរាណរួមគ្នាដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជាទៅលើឆាកអន្ដរជាតិទៀតផង។នេះជាការខិតរកគ្នាជាថ្មីរបស់សោភា -សក្កដា តែអាចឈានទៅស្អិតល្មូតដូចដើម ឬយ៉ាងណានោះទាល់តែរងចាំមើលនៅថ្ងៃពួកគេលេចមុខព្រមគ្នានោះទើបអាចមើលឃើញច្បាស់។ប៉ុន្ដែជាច្រើនខែមកនេះសោភា និងគូដណ្ដឹងបាត់បង់ភាពផ្អែមល្ហែមស្ទើតែទាំងស្រុងទៅហើយ បន្ទាប់ពីលោកសក្កដា និយាយមិនចេញ ព្រោះប្រណ្ឌផងក្ដៅចិត្តផង ពេលឃើញគូដណ្ដឹងខ្លួនអោបថើបគ្នាជាមួយលោកឆន សុវណ្ណារាជ ទាំងក្នុងនិងក្រៅឆាក ។


ពេជ្រ សោភា មុនព្រមដឹកដៃលោកសក្កដា ទៅសៀមរាប នេះនាងត្រៀមចេញMV ទ្រង់ទ្រាយធំរបស់ខ្លួនតាមរយៈបទ«ម្ចាស់កេរ្តិ៍ » ដែលជាចម្រៀងបំផុសការអភិរក្សប្រាសាទ និងក្បាច់គុនល្បុកតោរបស់ខ្មែរឲ្យយុវវ័យជំនាន់ក្រោយចងចាំ តែមិនទាន់ប្រកាសពីកញ្ចប់ថវិកាត្រូវចំណាយ និងត្រៀមសម្ពោធដូចទេព បូព្រឹក្ស ឬអត់នោះទេ បន្ទាប់ពីមានព័តមានថានាងបានដើរចញពីហង្សមាសទៅហើយ តែសោភា មិនព្រមចេញមុខបំភ្លឺ ។ទោះជាយ៉ាងណាសម្រាប់ទំនាក់ទំនងស្នេហារបស់សោភា ជាមួយលោកសក្កដា ប្រហែលជាមិនអាចឈានទៅរៀបការជាមួយគ្នាដើម្បីក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់ឡើយ ព្រោះពេលនេះលោកសក្កដា ហៅសោភា ថាជាពួកម៉ាក ប៉ុណ្ណោះ។ប៉ុន្ដែសំដីលោកសក្ខដា នេះក៍ធ្លាប់យកមិនបានការជាច្រើនលើកច្រើនសារមកហើយ ដូចជាលោកធ្លាប់ប្រាប់អ្នកយកព័តមានយើងថាមិនយកប្រពន្ធជាតារាដាច់ខាត ក្រោយក្តៅរឿងសោភា បណ្ដើរប្រុសសង្ហារទៅសៀមរាប តែនៅថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ លោកបែជាប្រកាសថាបានភ្ជាប់ពាក្យជាមួយអ្នកមេម៉ាយវ័យ៤០ឆ្នាំ សោភា ទៅវិញ។


ប្រភពខ្លះថាសោភា មិនដាច់ចិត្តពេលឃើញលោកសក្កដា ចង់ស្លាប់ បន្ទាប់ពីនាងស្អិតល្មូតជាមួយលោករាជ ហេតុនេះបានជានាងចង់ផ្ដល់កំលាំងចិត្តឲ្យគូដណ្ដឹងរបស់ខ្លួនរូបនេះបន្ដរស់នៅមានជីវិតតទៅទៀត ទើបនាងព្រមបណ្ដើរគ្នាសារជាថ្មីទៅខេត្តសៀមរាប ដល់ទៅ២ថ្ងៃ ។តែទាំងសោភា និងលោកសក្កដា អត់ព្រមនិយាយគ្នារឿងរៀបការជាថ្មីទេ ក្រោយលុបចោលមង្គលការយ៉ាងទាន់ហន់កាលពីឆ្នាំ២០២៣ ដោយគ្មានមូលហេតុ ។ សូមបញ្ជាក់ថាពេជ្រ សោភា ក្រោយលេចឭថានាងលែងជាតារាហង្សមាសបន្ទាប់ពីរួមទ្រនុំនេះ២០ឆ្នាំ នោះពេលនេះនាងគ្មានគម្រោងចូលផលិតកម្មថ្មីឡើយ បើទោះជាលេចឭថាGalaxy ចង់ទិញនាងទៅច្រៀងដៃគូជាមួយព្រាប សុវត្ថិ តាំងពីឆ្នាំ២០២០ ក្ដី។អ្នកជំនាញសិល្បៈលើកឡើងថាសោភា អាចនឹងដើរតាមផ្លូវមាស សុខសោភា ពោលគឺផលិតបទចម្រៀងចេញដោយខ្លួនឯងនៅលើផេក ហើយច្រៀងបទចាស់ល្បីៗរបស់ខ្លួនឡើងវិញតាមឆាកធំៗ។ប៉ុន្ដែមូលហេតុដែលនាងនិងលោកសក្កដា លែងដើរចូលគ្នាជាច្រើនខែ ហើយស្រាប់តែណាត់គ្នាទៅសៀមរាប២រាត្រីនោះធ្វើឲ្យគេសង្ស័យថាគូស្នេហ៍តារា១គូនេះកំពុងតែលេងបិទពួន ៕



