Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកRAM Ratings ព្យាករថា​ សេដ្ឋកិច្ចម៉ាឡេសុី​កើន៤,៥% ​ក្នុងឆ្នាំ​២០១៧

RAM Ratings ព្យាករថា​ សេដ្ឋកិច្ចម៉ាឡេសុី​កើន៤,៥% ​ក្នុងឆ្នាំ​២០១៧

ម៉ាឡេសុី៖ ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកំណត់​ RAM Rating Serices Bhd បានព្យាករថា​កំណើន GDP ម៉ាឡេ​ស៊ី​​កើនឡើង​៤,៥%​ក្នុង​ឆ្នាំ​២០១៧នេះ ដែល​តំណាង​ឲ្យ​ការ​រើបឡើងវិញ​ដ៏​ប្រសើរ​បំផុតមួយ​។

នៅក្នុង​ការ​បោះពុម្ភផ្សាយ​កាលពីខែ​វិច្ឆិការបស់ខ្លួន​ស្តីអំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​ឆ្នាំ​២០១៧ ក្រុមហ៊ុន RAM Ratings បាន​លើកឡើង​ថាកម្លាំង​រុញច្រានកំណើន​ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា​នឹង​រើបឡើង​វិញ​បន្ទាប់ពី​មានភាព​ស្ពឹក​ស្រពន់​កាលពី​ពីរឆ្នាំមុន​ ជា​ពិសេស​​ការ​នាំមកនូវ​ស្ថិរភាព​នៃ​តម្រូវការ​ក្នុងស្រុក​។

ចំណែកការប្រើប្រាស់​ឯកជនត្រូវបានគេ​ប៉ាន់ប្រមាណអំពី​ការ​រក្សានូវ​ភាព​ធន់នឹង​ការ​ប៉ះទង្គិច​នៅ​កម្រិត ៦%​ ខណៈ​កំណើន​វិនិយោគ​ឯកជន​ត្រូវបានគេមើល​ឃើញ​ពី​ការ​ពង្រឹង​​បាន​៥,៥%​ ដោយសារតែ​ការគាំទ្រ​នៃ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលកំពុងកើតមាន​។

មួយវិញទៀត​តម្រូវការ​ក្រៅស្រុក​នឹង​បង្កើតឲ្យមាន​ភាព​មិន​ច្បាស់លាស់​ដ៏​ធំបំផុត​នៅក្នុង​ផ្នែកប្រតិបត្តិការ​សេដ្ឋកិច្ច​។ គិតចាប់ពី​ឆ្នាំ​២០១៦ ក្រុមហ៊ុន​សាធារណៈ​ទទួលខុសត្រូវមានកំណត់នេះបានព្យាករទុកថា​សេដ្ឋកិច្ចរបស់ប្រទេស​ម៉ាឡេស៊ី​​នឹង​ស្ថិតក្នុង​អត្រា​៤,២%​​ជាមួយនិង​ភាពធន់នឹងការ​ប៉ះទង្គិចបានចង្អុលបង្ហាញ​ពី​តម្រូវការ​ក្នុងស្រុក​។

រីឯតម្រូវការ​ក្រៅស្រុក​នៅតែមាន​ភាព​ស្ពឹកដដែលកាលពី​ឆ្នាំ​ទៅ​ ថ្វីត្បិតតែ​មានការ​ប្រកួតប្រជែងកាន់តែច្រើន​ក្នុង​អត្រា​ប្តូរប្រាក់​សម្រាប់បណ្តា​អ្នកនាំចេញ​ក្នុងស្រុក ។

ទន្ទឹមនិងនេះ​កំណើន​នៃ​ការប្រើប្រាស់​ឯកជន​​ត្រូវបានគេវាយតម្លៃទុក​ថា​នឹង​ពង្រឹង​បាន​៥,៨% ស្របតាម​​ការ​ធ្វើឲ្យភ្ញាក់ផ្អើលកាលពីឆ្នាំទៅ​នៃ​ការហូតពន្ធលើ​សេវាកម្មនិង​ទំនិញ​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES